• ភាសាខ្មែរ
  • English
សង្គ្រោះជីវិត​ ផ្លាស់ប្តូរផ្នត់គំនិត
អ៊ីម៉ែល​ កាកបាទក្រហមកម្ពុជា
វីដីអូ កាកបាទក្រហមកម្ពុជា
ក្រាំងមាសអក្សរសាស្ត្រសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន
Press Release May 8, 2018
1/1

សាខាកាកបាទក្រហមកម្ពុជាខេត្តសៀមរាបយកទេយ្យទានប្រគេនដល់ព្រះចៅធិការនៅតាមវត្តចំនួន៣

នៅព្រឹកថ្ងៃពុធ ទី២៥ ខែសីហា ឆ្នាំ២០២១ ដោយមានការយកចិត្តទុកដាក់ខ្ពស់ពីឯកឧត្តម ទៀ សីហា ប្រធានគណៈកម្មាធិការសាខាកាកបាទក្រហមកម្ពុជា ខេត្តសៀមរាប ចំពោះព្រះសង្ឃក្នុងពេលដែលជំងឺកូវីដ-១៩ នៅតែរាតត្បាតនៅតាមសហគមន៍ និងដោយមើលឃើញពីការខ្វះខាតចង្ហាន់សម្រាប់ព្រះសង្ឃនៅតាមវត្តមួយចំនួន ឯកឧត្តម ទៀ សីហា  ប្រធានគណៈកម្មាធិការសាខា បានចាត់លោក លី ប៊ុនណា លេខាធិការគណៈកម្មាធិការសាខា នាំយកទេយ្យទានប្រគេនដល់ព្រះចៅធិការនៅតាមវត្តចំនួន៣ក្នុងក្រុងសៀមរាប រួមមាន៖ វត្តអង្គរខាងជើង វត្តអង្គរខាងត្បូង និងវត្តស្វាយល្មៀត។

មានប្រសាសន៍នាឱនោះ លោក លី ប៊ុនណា លេខាធិការគណៈកម្មាធិការសាខាកាកបាទក្រហមកម្ពុជា ខេត្តសៀមរាប បានពាំនាំនូការទូលសួរសុខទុក្ខពីសំណាក់ឯកឧត្តម ទៀ សីហា ប្រធានគណៈកម្មាធិការសាខា ដែលតែងព្រួយបារម្ភចំពោះប្រជាពលរដ្ឋគ្រប់រូបខាងផ្នែកអាណាចក្រ និងព្រះសង្ឃគ្រប់អង្គខាងផ្នែកពុទ្ធចក្រ ខណៈពេលដែលជំងឺកូវីដ-១៩ កំពុងរាតត្បាតខ្លាំងនៅក្នុងភូមិសាស្ត្រខេត្តយើង ក៏ដូចជានៅទូទាំងប្រទេស និងពិភពលោកផង។ ការរាតត្បាតនៃជំងឺនេះបណ្ដាលឱ្យប៉ះពាល់យ៉ាងខ្លាំងដល់សេដ្ឋកិច្ច និងជីវភាពរស់នៅរបស់ប្រជាពលរដ្ឋ ហេតុនេះឯកឧត្តមប្រធានគណៈកម្មាធិការសាខា និងលោកជំទាវ បានចាត់ក្រុមការងារឱ្យនាំយកទេយ្យវត្ថុទាំងនេះប្រគេនដល់ព្រះសង្ឃតាមវត្តអារាមដែលមានការខ្វះខាតចង្ហាន់ខ្លាំង ដើម្បីអាចជួយសម្រួលដល់ព្រះសង្ឃបានមួយកម្រិត។

ទេយ្យវត្ថុដែលបានប្រគេនចំពោះព្រះសង្ឃក្នុងមួយវត្តៗមាន៖

-ទៀនវស្សា១គូរ -អង្ករ១៥០គីឡូក្រាម -មី១០កេស -ត្រីខ១០យួរ -ត្រងៀត៣គីឡូក្រាម -សាច់ក្រក៣គីឡូក្រាម -ទឹកត្រី៥យួរ -ទឹកស៊ីអ៊ីវ៥យួរ -ទឹកបរិសុទ្ធ១០យួរ -ប្រេងឆា៥លីត្រ -ម្សៅស៊ុបខ្ន៣គីឡូក្រាម -មីសួ៣ គីឡូក្រាម -ស្ករស៣គីឡូក្រាម -អំបិល២គីឡូក្រាម -តែ  ១គីឡូក្រាម -នំធុង១ធុង -ម៉ាស់៣ប្រអប់ -អាស់កុល៤ដប ចង្ហាន់១ស្រាក់ និងបច្ច័យ៨សែនរៀល៕