• ភាសាខ្មែរ
  • English
សង្គ្រោះជីវិត​ ផ្លាស់ប្តូរផ្នត់គំនិត
អ៊ីម៉ែល​ កាកបាទក្រហមកម្ពុជា
វីដីអូ កាកបាទក្រហមកម្ពុជា
ក្រាំងមាសអក្សរសាស្ត្រសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន
Press Release May 8, 2018
1/1

សាខាកាកបាទក្រហមកម្ពុជាខេត្តសៀមរាបនាំយកទេយ្យទានប្រគេនដល់ព្រះចៅធិការវត្តចំនួន១១

ព្រឹកថ្ងៃទី ២៤ ខែសីហា ឆ្នាំ២០២១ ឯកឧត្តម ទៀ សីហា  ប្រធានគណៈកម្មាធិការសាខា បានចាត់លោកជំទាវ មាស សន ជាម៉ន អនុប្រធានកិត្តិយសសាខានាំយកទេយ្យទានប្រគេនដល់ព្រះចៅធិការវត្តចំនួន១១រួមមាន៖ វត្តរាជបូណ៌ (ក្រុងសៀមរាប) វត្តយាង (ស្រុកពួក) វត្តទេវៈ (ស្រុកបន្ទាយស្រី) វត្តគោកចាន់ (ស្រុកប្រាសាទបាគង) វត្តវេឡុវ័នដោកពោយគោកក្រោល (ស្រុកស្រីស្នំ) វត្តដំណាក់ស្ដេច (ស្រុកអង្គរជុំ) វត្តសុវណ្ណ បូទុម (ស្រុកវ៉ារិន) វត្តស្លាត (ស្រុកអង្គរធំ) វត្តមុទ្យាន (ស្រុកសូទ្រនិគម) វត្តគោកធ្លក (ស្រុកជីក្រែង) និងវត្តបឹងមាលា (ស្រុកស្វាយលើ)។ កម្មវិធីប្រគេនទេយ្យវត្ថុនេះបានរៀបចំនៅវត្តរាជបូណ៍ ក្រុងសៀមរាប។

ទេយ្យវត្ថុដែលបានប្រគេនចំពោះព្រះសង្ឃក្នុងមួយវត្តៗមាន៖

-ទៀនវស្សា១គូរ -អង្ករ១៥០គីឡូក្រាម -មី១០កេស -ត្រីខ១០យួរ -ត្រងៀត៣គីឡូក្រាម -សាច់ក្រក៣គីឡូក្រាម -ទឹកត្រី៥យួរ -ទឹកស៊ីអ៊ីវ៥យួរ -ទឹកបរិសុទ្ធ១០យួរ -ប្រេងឆា៥លីត្រ -ម្សៅស៊ុបខ្ន៣គីឡូក្រាម -មីសួ៣ គីឡូក្រាម -ស្ករស៣គីឡូក្រាម -អំបិល២គីឡូក្រាម -តែ  ១គីឡូក្រាម -នំធុង១ធុង -ម៉ាស់៣ប្រអប់ -អាស់កុល៤ដប ចង្ហាន់១ស្រាក់ និងបច្ច័យ៨សែនរៀល៕