• ភាសាខ្មែរ
  • English
សង្គ្រោះជីវិត​ ផ្លាស់ប្តូរផ្នត់គំនិត
អ៊ីម៉ែល​ កាកបាទក្រហមកម្ពុជា
វីដីអូ កាកបាទក្រហមកម្ពុជា
ក្រាំងមាសអក្សរសាស្ត្រសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន
Press Release May 8, 2018
1/1

សាខាកាកបាទក្រហមកម្ពុជារាជធានីភ្នំពេញ ចុះផ្សព្វផ្សាយ ពីការត្រៀមបង្ការ ទប់ស្កាត់ និងការកាត់បន្ថយហានិភ័យនៃការរាតត្បាតជំងឺកូវីដ-១៩ក្នុង ខណ្ឌពោធិ៍សែនជ័យ

នាថ្ងៃចន្ទ ទី១៦  ខែសីហា ឆ្នាំ២០២១នេះ លោកស្រី ហង្ស ណាវី ប្រធានការិយាល័យសុខភាព និងជានាយិកាអគារផ្កាម្លិះ ចុះធ្វើយុទ្ធនាការអប់រំផ្សព្វផ្សាយពីវិធីកាត់បន្ថយហានិភ័យពីការឆ្លងជំងឺកូវីដ១៩ ជូនដល់ប្រជាពលរដ្ឋ  រស់នៅសង្កាត់ចោមចៅទី២ ខណ្ឌពោធិ៍សែនជ័យ ដែលជាអតីតតំបន់បិទខ្ទប់  (តំបន់ក្រហម) ។ យុទ្ធនាការនេះបានការជួយឧបត្ថម្ភគាំទ្រពីសហព័ន្ធអន្តរជាតិកាកបាទក្រហម  អឌ្ឍចន្ទក្រហម តាមរយៈគម្រោងត្រៀមបង្ការ  និងឆ្លើយតបចំពោះការរាតត្បាតនៃជំងឺកូវីដ១៩  ទីស្នាក់ការកណ្តាលកាកបាទក្រហមកម្ពុជា  ។

គោលបំណងនៃយុទ្ធនាការនេះ គឺ  ដើម្បីចូលរួមផ្សព្វផ្សាយជូនដល់បងប្អូន ប្រជាពលរដ្ឋឲ្យបន្តអនុវត្តឲ្យបានខ្ជាប់ខ្ជួនពីវិធានការ ទប់ស្កាត់ និងការពារជំងឺកូវីដ១៩  របស់ប្រមុខរាជរដ្ឋាភិបាលកម្ពុជា  សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី  គឺ៖  ៣  ការពារ  និង  ៣  កុំ  សំដៅចូលរួមប្រយុទ្ឋប្រឆាំងទប់ស្កាត់ការរីករាលដាលជំងឺឆ្លងកូវីដ១៩ ទាំងអស់គ្នា   ព្រមទាំងធ្វើការប៉ាន់ប្រមាណពីតម្រូវការរបស់សហគមន៍ស្តីពីសុខភាពផ្លូវចិត្ត ចិត្តសាស្ត្រសង្គម ការចូលរួម និងការទទួលខុសត្រូវរបស់សហគមន៍ ក្នុងបរិបទជំងឺកូវីដ១៩  ។

សូមបញ្ជាក់ថា៖  ក្នុងយុទ្ធនាការនេះ  ក៏មានការចុះសាកសួរពីអារម្មណ៍  ផ្លូវចិត្ត  និងសំណូមពររបស់បងប្អូន ប្រជាពលរដ្ឋ  ដេីម្បីធ្វើការប៉ាន់ប្រមាណពីតម្រូវការរបស់សហគមន៍ស្តីពី  សុខភាពផ្លូវចិត្ត ចិត្តសាស្ត្រសង្គម ការចូលរួម និងការទទួលខុសត្រូវរបស់សហគមន៍ ក្នុងបរិបទជំងឺកូវីដ១៩ ព្រមទាំងមានការចែកនូវម៉ាស់  ខិត្តប័ណ្ណអប់រំ  និងមានចាក់ជាសារសម្លេងអប់រំពីវិធានការ ទប់ស្កាត់ និងការពារជំងឺកូវីដ១៩  របស់ប្រមុខរាជរដ្ឋាភិបាលកម្ពុជា  សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី  គឺ៖  ៣  ការពារ  (១.ពាក់ម៉ាស់ ២.លាងដៃ  ៣.គម្លាតសុវត្ថិភាពសង្គម  និងគម្លាតសុវត្ថិភាពបុគ្គល  )  និង  ៣  កុំ  (  ១.កុំចូលទៅកន្លែងបិទជិត  គ្មានខ្យល់ចេញចូល  និងប្រើម៉ាស៊ីនត្រជាក់ច្រើនពេក  រកកន្លែងមានខ្យល់ចេញចូល  ២.កុំទៅកន្លែងមនុស្សច្រើនកុះករ  ៣.កុំប៉ះពាល់គ្នា  កុំចាប់ដៃគ្នា  កុំកមកៀកស្មាគ្នា កុំឱបគ្នាជាដើម  )  ។  សម្រាប់ព័ត៌មានបន្ថែម ឬមានករណីសង្ស័យ សូមទំនាក់ទំនងតាមលេខទូរស័ព្ទ ១១៥ ដោយឥតគិតថ្លៃ  ៕