• ភាសាខ្មែរ
  • English
សង្គ្រោះជីវិត​ ផ្លាស់ប្តូរផ្នត់គំនិត
អ៊ីម៉ែល​ កាកបាទក្រហមកម្ពុជា
វីដីអូ កាកបាទក្រហមកម្ពុជា
ក្រាំងមាសអក្សរសាស្ត្រសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន
Press Release May 8, 2018
1/1

សាខាកាកបាទក្រហមកម្ពុជាខេត្តរតនគិរី ចុះផ្សព្វផ្សាយ ពីការត្រៀមបង្ការ ទប់ស្កាត់ និងការកាត់បន្ថយហានិភ័យនៃការរាតត្បាតជំងឺកូវីដ-១៩ក្នុង ស្រុកកូនមុំ

សាខាកាកបាទក្រហមកម្ពុជា ខេត្តរតនគិរី ដែលមានឯកឧត្តម ថង សាវុន ជាប្រធាន   នៅថ្ងៃ ចន្ទ ទី ១៦ ខែសីហា ឆ្នាំ២០២១ នេះ បានចាត់មន្ត្រីក្រុមប្រតិបត្តិសាខាសាខា  និងអ្នកស្ម័គ្រចិត្តកាកបាទក្រហម សរុប ៥នាក់ ស្រី ២នាក់ ចុះធ្វើយុទ្ធនាការផ្សព្វផ្សាយ ពីការត្រៀមបង្ការ ទប់ស្កាត់ និងការកាត់បន្ថយហានិភ័យនៃការរាតត្បាតជំងឺកូវីដ-១៩ ការចូលរួមយុទ្ធនាការចាក់វ៉ាក់សាំងការពារជំងឺកូវីដ-១៩ និងវិធីសាស្ត្រកាត់បន្ថយភាពតានតឹង និងការថប់បារម្ភ  នៅតាមបណ្តាភូមិចំនួន ៤ ភូមិ ក្នុងឃុំតាអង ស្រុកកូនមុំ ខេត្តរតនគិរី  ។

ក្នុងការផ្សព្វផ្សាយនេះ ក្រុមការងារបានចុះអប់រំផ្សព្វផ្សាយផ្ទាល់តាមខ្នងផ្ទះ បិទខិត្តប័ណ្ណផ្សព្វផ្សាយ និងចាក់សារសំឡេង អប់រំពីស្ថានភាពថ្មីៗនៃជំងឺ កូវីដ-១៩ នៅក្នុងព្រះរាជាណាចក្រកម្ពុជា ក៏ដូចជាលើពិភពលោក ក្នុងគោលបំណងឲ្យបងប្អូនប្រជាពលរដ្ឋទាំងអស់យកចិត្តទុកដាក់គិតគូរជានិច្ច ពីអនាម័យសុខ

ភាព សុខភាពផ្លូវចិត្ត និងសុវត្ថិភាពផ្ទាល់ខ្លួន តាមរយៈការចូលរួមអនុវត្តវិធានការការពារ របស់ក្រសួងសុខាភិបាល ជាពិសេស អនុវត្តនូវអនុសាសន៍ដ៏ខ្ពង់ខ្ពស់  ៣ការពារ ៣កុំ និង២ចូលរួម របស់ប្រមុខរាជរដ្ឋាភិបាលកម្ពុជា៕