• ភាសាខ្មែរ
  • English
សង្គ្រោះជីវិត​ ផ្លាស់ប្តូរផ្នត់គំនិត
អ៊ីម៉ែល​ កាកបាទក្រហមកម្ពុជា
វីដីអូ កាកបាទក្រហមកម្ពុជា
ក្រាំងមាសអក្សរសាស្ត្រសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន
Press Release May 8, 2018
1/1

សាខាកាកបាទក្រហមកម្ពុជាខេត្តបាត់ដំបងនាំទេយ្យទាន គ្រឿងបរិក្ខាប្រគេនព្រះសង្ឃចំនួន២ វត្ត ក្នុងក្រុងបាត់ដំបង

នៅព្រឹកថ្ងៃទី១៤ខែសីហា ឆ្នាំ២០២១នេះ ឯកឧត្តម ងី សែត អនុប្រធានគណ:កម្មាធិការសាខា តំណាងឯកឧត្តមបណ្ឌិត ប៊ុត គឹមស៊ាន ប្រធានគណៈកម្មាធិការសាខា និងសហការី បាននាំយកទេយ្យទាន គ្រឿងបរិក្ខា ប្រគេនចំពោះព្រះសង្ឃចំនួន៦០អង្គ ដែលកំពុងជួបការលំបាក់ក្នុងផ្គត់ផ្គង់ចង្ហាន់ព្រះសង្ឃ ក្នុងខណៈដែលព្រះសង្ឃ  គង់ចាំព្រះវស្សានៅវត្តចំនួន២ ក្នុងក្រុងបាត់ដំបងរួមមានវត្ត សង្កែ ចំនួន ៣៦អង្គ វត្តសូភី ចំនួន២៤អង្គ សង្កាត់រតនៈក្រុងបាត់ដំបង ខេត្តបាត់ដំបង ដែលកំពុងធ្វើចត្តាឡីស័កក្រោយពេលដែលប៉ះពាល់ប្រយោល និងផ្ទាល់ជាមួយព្រះសង្ឃ និងកូនសិស្ស ដែលមានវិជ្ជាមានកូវីដ-១៩  ។

គួរបញ្ជាក់ថា ទេយ្យទានដែលបានប្រគេនព្រះសង្ឃចំនួន២វត្តខាងលើ ដោយក្នុង១វត្តៗទទួលបាន អង្ករ ១០ការ៉ុង(២៥០kg) ទឹកបរិសុទ្ធវីឃែរ ២០កេស មី៥កេស ទឹកត្រី  ទឹកស៊ីអ៊ីវ ១០យួរ ត្រីងៀត ចំនួន ១០គីឡូក្រាម និងបច្ច័យចំនួន ២០ម៉ឺនរៀល  ម៉ាស់ ៤ប្រអប់ ទឹកអាល់កុល ១ដបផងដែរ ៕ក្នុងនោះសាខាសមាគមន៍សិស្សនិស្សិតក្មេងវត្តខេត្តបាត់ដំបង ដែលមានឯកឧត្តមហេង ជំនិត ជាប្រធាន បានប្រគេនត្រីខ ចំនួន២កេស(២០យួរ)បន្ថែមផងដែរ។