• ភាសាខ្មែរ
  • English
សង្គ្រោះជីវិត​ ផ្លាស់ប្តូរផ្នត់គំនិត
អ៊ីម៉ែល​ កាកបាទក្រហមកម្ពុជា
វីដីអូ កាកបាទក្រហមកម្ពុជា
ក្រាំងមាសអក្សរសាស្ត្រសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន
Press Release May 8, 2018
1/1

សាខាកាកបាទក្រហមកម្ពុជាខេត្តកណ្តាលទទួលទេយ្យទានពីព្រះចៅអធិការវត្តព្រែកតាទែន

រសៀលថ្ងៃព្រហស្បតិ៍ ទី១២ ខែសីហា ឆ្នាំ២០២១ ឯកឧត្តម គង់ សោភ័ណ្ឌ ប្រធានគណៈកម្មាធិការសាខាកាកបាទក្រហមកម្ពុជាខេត្តកណ្តាល បានអញ្ជើញជាអធិបតីក្នុងពិធីទទួលអំណោយមនុស្សធម៌ពីសម្តេចព្រះឧត្តមមុនី ជា សំអាង ព្រះមេគណខេត្តកណ្តាល គណៈមហានិកាយ និងជាព្រះចៅអធិការវត្តសុវណ្ណវារី ហៅវត្តព្រែកតាទែនបានឧបត្ថម្ភអង្ករ១តោន,ទឹកក្រូច៥០កេស ,ទឹកសុទ្ធ៥០កេស,ក្រមា២០០ និងថវិកា៨,០០០,០០០រៀល ( ប្រាំបី​លានរៀល ) ដល់សាខាកាកបាទក្រហមកម្ពុជាខេត្តដើម្បីចូលរួមអបអរខួបទី១៥៨ ទិវាពិភពលោកកាកបាទក្រហម អឌ្ឍចន្ទក្រហម ៨ឧសភា ឆ្នាំ២០២១ ក្រោមប្រធានបទ ” ទាំងអស់គ្នារួមជាមួយកាកបាទក្រហមកម្ពុជា ប្រយុទ្ធនឹងជំងឺកូវីដ-១៩ និងកសាងភាពធន់របស់សង្គមជាតិ” ។

ក្នុងនាមគណៈកម្មាធិការសាខា ឯកឧត្តមសូមថ្លែងអំណរព្រះគុណដ៏ជ្រាលជ្រៅបំផុត និងសូមសម្តែងនូវការកោតសរសើរអស់ពីហទ័យ ប្រគេនចំពោះសម្តេចព្រះឧត្តមមុនីព្រះមេគណខេត្ត ដែលមានព្រះទ័យជ្រះថ្លា បានចូលរួមឧបត្ថម្ភសម្ភារ និងថវិកាជូនដល់សាខានាឱកាសដ៏ថ្លៃថ្លានេះផងដែរ ។

ឯកឧត្តមបានទូលប្រគេនសម្តេចព្រះមេគណខេត្តថា សាខានឹងយកចិត្តទុកដាក់ប្រើប្រាស់អំណោយដ៏សប្បុរសនេះ ប្រកបដោយតម្លាភាព ដើម្បីបម្រើក្នុងសកម្មភាពមនុស្សធម៌ ក្នុងការជួយដល់ជនងាយរងគ្រោះ និងជនរងគ្រោះដោយគ្រោះមហន្តរាយផ្សេងៗនៅទូទាំងខេត្ត ។

ខ្ញុំព្រះករុណា សូមលើកហត្ថបួងសួងដល់គុណព្រះរតនត្រ័យទាំងបី សូមព្រះអង្គជួយប្រោះព្រំប្រសិទ្ធពរជ័យ បវរសួស្តីមហាប្រសើរ ប្រគេនចំពោះសម្តេចព្រះឧត្តមមុនី ព្រះមេគណខេត្ត នូវពុទ្ធពរទាំងបួនប្រការគឺ៖ អាយុ វណ្ណៈ សុខៈ ពលៈ កុំបីឃ្លៀងឃ្លាតឡើយ ៕