• ភាសាខ្មែរ
  • English
សង្គ្រោះជីវិត​ ផ្លាស់ប្តូរផ្នត់គំនិត
អ៊ីម៉ែល​ កាកបាទក្រហមកម្ពុជា
វីដីអូ កាកបាទក្រហមកម្ពុជា
ក្រាំងមាសអក្សរសាស្ត្រសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន
Press Release May 8, 2018
1/1

សាខាកាកបាទក្រហមកម្ពុជាខេត្តបាត់ដំបងនាំទេយ្យទាន គ្រឿងបរិក្ខាទៅប្រគេនព្រះសង្ឃ គង់ចាំព្រះវស្សានៅវត្តពោធ្យារាម ឃុំគារ ស្រុកមោងឬស្សី

នៅព្រឹកថ្ងៃទី១១ ខែសីហា ឆ្នាំ២០២១នេះ ឯកឧត្តម អ៊ុយ រី អនុប្រធានកិត្តិយសសាខា និងសហការី បាននាំយកទេយ្យទាន គ្រឿងបរិក្ខា ដែលអំណោយមនុស្សធម៌របស់សាខាខេត្ត ប្រគេនព្រះសង្ឃចំនួន១៥៤អង្គ ដែលកំពុងជួបការលំបាក់ក្នុងផ្គត់ផ្គង់ចង្ហាន់ព្រះសង្ឃ ក្នុងខណៈដែលព្រះសង្ឃ  គង់ចាំព្រះវស្សានៅវត្តពោធ្យារាម ឃុំគារ ស្រុកមោងឬស្សី ខេត្តបាត់ដំបង ដែលកំពុងធ្វើចត្តាឡីស័កក្រោយពេលដែលប៉ះពាល់ប្រយោលនិងផ្ទាល់ជាមួយព្រះសង្ឃ ១អង្គដែលមានវិជ្ជាមានកូវីដ-១៩  ។

នាឱកាសនោះ  ឯកឧត្តមអ៊ុយ រី បានគូសបញ្ជាក់ឲ្យដឹងថា ព្រះសង្ឃដែលត្រូវធ្វើចត្តាឡីស័ក មានចំនួន១៥៤អង្គ បានប៉ះពាល់ដោយប្រយោលនិងផ្ទាល់ ជាមួយព្រះសង្ឃ១អង្គដែលកើតជម្ងឺកូវីដ ១៩ ហើយ ត្រូវធ្វើចត្តាឡីស័ករយៈពេល១៤ថ្ងៃចាប់ពីថ្ងៃទី០៩ ខែសីហានឹងត្រូវបញ្ចប់ ចត្តាឡីស័កនៅថ្ងៃទី២៣ ខែសីហាឆ្នាំ២០២១ ខាងមុខនេះ។

ទេយ្យទានដែលបានប្រគេនព្រះសង្ឃចំនួន១៥៤អង្គខាងលើ ទទួលបាន អង្ករ ១០ការ៉ុង(២៥០kg) ទឹកបរិសុទ្ធវីឃែរ ២០កេស មី៥កេស ទឹកត្រី  ទឹកស៊ីអ៊ីវ ២០យួរ ត្រីងៀត ចំនួន ១០គីឡូក្រាម  ម៉ាស់ ៤ប្រអប់ ទឹកអាល់កុល ១ដប និងបច្ច័យចំនួន ៥០ម៉ឺនរៀលផងដែរ  ក្នុងនោះអនុសាខាស្រុកមោងឬស្សីបានបន្ថែម ស្ករស ចំនួន២០kg ទឹកដោះគោខាប់ ១កេសផងដែរ។