• ភាសាខ្មែរ
  • English
សង្គ្រោះជីវិត​ ផ្លាស់ប្តូរផ្នត់គំនិត
អ៊ីម៉ែល​ កាកបាទក្រហមកម្ពុជា
វីដីអូ កាកបាទក្រហមកម្ពុជា
ក្រាំងមាសអក្សរសាស្ត្រសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន
Press Release May 8, 2018
1/2
2/2

សាខាកាកបាទក្រហមកម្ពុជា សៀមរាប សួរសុខទុក្ខក្រុមគ្រូពេទ្យនៅតាមមណ្ឌលសុខភាព

នៅព្រឹកថ្ងៃចន្ទ ទី ៣០ ខែមីនា ឆ្នាំ២០២០ លោកជំទាវ ទាង អេង ទៀសីហា អនុប្រធានគណៈកម្មាធិការសាខាកាកបាទក្រហមកម្ពុជា សៀមរាប និងសហការី បានអញ្ជើញជួបសំណេះសំណាលសួរសុខទុក្ខក្រុមគ្រូពេទ្យនៅតាមមណ្ឌលមួយចំនួនដូចជា៖

១- មណ្ឌលសុខភាព ចន្លាសដៃ ឃុំចន្លាសដៃ ស្រុកក្រឡាញ់
២- មណ្ឌលសុខភាព សែនសុខ ឃុំសែនសុខ ស្រុកក្រឡាញ់
៣- មណ្ឌលសុខភាព ចាឈូក ឃុំចាឈូក ស្រុកអង្គរជុំ
៤- មណ្ឌលសុខភាព តាសោម ឃុំតាមសោម ស្រុកអង្គរជុំ
ដែលមណ្ឌលសុខភាពខាងលើ ជាមណ្ឌលសុខភាពមានការខ្វះខាតអាល់កុល និងម៉ាស់ ប្រើប្រាស់ក្នុងការបំពេញការងារ ហើយការជួបសួរសុខទុក្ខនេះ គឺជាការរួមចំណែកក្នុងការប្រយុទ្ធប្រឆាំងនឹងជំងឺរលាកសួតប្រភេទថ្មី (Covid-19) ដោយលោកជំទាវបាននាំយកអាល់កុល ដែលទទួលបានពីកាកបាទក្រហមកម្ពុជា និងម៉ាស់មួយចំនួន របស់សាខាផ្ដល់ជូនដល់មណ្ឌលសុខភាពទាំង២ផងដែរ។

មានប្រសាសន៍នាឱកាសនោះលោកជំទាវអនុប្រធាន តំណាងឯកឧត្តម ទៀ សីហា ប្រធានគណៈកម្មាធិការសាខាកាកបាទក្រហមកម្ពុជា ខេត្តសៀមរាប បានពាំនាំនូវការផ្ដាំផ្ញើសួរសុខទុក្ខពីសំណាក់សម្ដេចកិត្តិយព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា ដល់លោកគ្រូ អ្នកគ្រូពេទ្យនៅតាមមណ្ឌលសុខភាពខាងលើ និងបានថ្លែងអំណរគុណដល់លោកគ្រូអ្នក អ្នកគ្រូពេទ្យមណ្ឌលសុខភាពខាងលើ ដែលបានយកចិត្តទុកដាក់ខ្ពស់ក្នុងការពិគ្រោះយោបល់ មើលថែ និងព្យាបាលសុខភាពដូនដល់បងប្អូនប្រជាពលរដ្ឋនៅមូលដ្ឋាន ពិសេសការផ្ដល់សារអប់រំផ្សព្វផ្សាយអំពីជំងឺរលាកសួតប្រភេទថ្មី (Covid-19) ជូនដល់បងប្អូនប្រជាពលករដែលទើបត្រលប់មកពីប្រទេសជិតខាង និងប្រជាពលរដ្ឋទូទៅ។ លោកជំទាវបន្តថា អាល់កុល ដែលបានផ្ដល់ជូននាពេលនេះសាខាទទួលបានពីកាកបាទក្រហមកម្ពុជា ដែលមានសម្ដេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ជាប្រធាន និងម៉ាស់ជារបស់សាខាផ្ទាល់ ហើយការផ្ដល់ជូននេះជាចំនួនមានកំណត់ តែនៅក្នុងដំណាក់កាលនេះយើងចាំបាច់ត្រូវចែករំលែកគ្នា ព្រោះស្ទើរតែគ្រប់មណ្ឌលសុខភាពគឺមានការខ្វះខាតដូចគ្នា ហើយនេះពិតជាការបង្ហាញពីការយកចិត្តទុកដាក់គិតគូរពីសំណាក់ថ្នាក់ដឹកនាំ ពិសេសកាកបាទក្រហមកម្ពុជា ក្នុងការចូលរួមប្រយុទ្ធនឹងជំងឺរលាកសួតប្រភេទថ្មី (Covid-19) នេះ។

សម្ភារដែលបានផ្ដល់ជូនក្នុង១មណ្ឌលសុខភាពមាន៖ អាល់កុល ៥លីត្រ ម៉ាស់១០ប្រអប់ស្មើនឹង៥០០ និងក្រមារម្នាក់១សម្រាប់លោកគ្រូ អ្នកគ្រូពេទ្យ។

នាព្រឹកនេះដែរសាខាក៏បានផ្ដល់ជូនអនុសាខាកាកបាទក្រហមកម្ពុជា ស្រុកក្រឡាញ់ និងអនុសាខាកាកបាទក្រហមកម្ពុជា ស្រុកអង្គរជុំ នូវអាល់កុល ៥លីត្រ សាប៊ូ ៥០ដុំ និងPoster អប់រំពីជំងឺ Covid-19 មួយចំនួនផងដែរក្នុង១អនុសាខា។