• ភាសាខ្មែរ
  • English
សង្គ្រោះជីវិត​ ផ្លាស់ប្តូរផ្នត់គំនិត
អ៊ីម៉ែល​ កាកបាទក្រហមកម្ពុជា
វីដីអូ កាកបាទក្រហមកម្ពុជា
ក្រាំងមាសអក្សរសាស្ត្រសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន
Press Release May 8, 2018
1/1

សាខាកាកបាទក្រហមកម្ពុជាខេត្តព្រៃវែងប្រគល់សម្ភារៈប្រើប្រាស់ជូនគណៈកម្មការវីរុសកូវីដ-១៩(COVID-19)

ថ្ងៃទី១០ ខែសីហា ឆ្នាំ២០២១ ឯកឧត្តម ឧកញ៉ា សុខ ផេង អនុប្រធានអចិន្រ្តៃយ៍គណៈកម្មាធិការសាខាខេត្ត បានដឹកនាំគណៈកម្មាធិការសាខា និងក្រុមប្រតិបត្តិសាខា នាំយកសម្ភារៈប្រើប្រាស់ (ដំណេក) ចំនួន ២០០កញ្ចប់(ខ្នើយ ភួយ មុង កន្ទេល) ប្រគល់ជូន ឯកឧត្តម ជា សុមេធី អភិបាលខេត្តព្រៃវែង និង ជាប្រធានគណៈកម្មការវីរុស​កូវីដ-១៩(COVID-19) ដើម្បីចូលរួមឧបត្ថម្ភដល់អ្នកជំងឺកូវីដ-១៩ ដែលកំពុងសម្រាកព្យាបាល។ នាឱកាសនោះ ឯកឧត្តម ជា សុមេធី អភិបាលខេត្ត និងជាប្រធានគណៈកម្មការវីរុស (COVID-19) ខេត្ត សូមថ្លែងអំណរអរគុណយ៉ាងជ្រាវជ្រៅបំផុតចំពោះ សម្ដេចកិតិ្តព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុន សែន ប្រធានកាកបាទក្រហមកម្ពុជា ក៏ដូចជាសាខាកាកបាទក្រហមកម្ពុជា ខេត្តព្រៃវែង ដែលមានឯកឧត្តម នាយឧត្តមសេនីយ៍ សន្តិបណ្ឌិត នេត សាវឿន ជាប្រធានកិត្តិយសសាខា ដែលបានឧបត្ថម្ភនូវសម្ភារៈប្រើប្រាស់ទាំងអស់នេះដល់គណៈកម្មការ​ វីរុស ​(COVID-19) ខេត្ត សម្រាប់ផ្ដល់ជូនដល់បងប្អូនប្រជាពលរដ្ឋដែលកំពុងតែសម្រាកព្យាបាលជំងឺកូវីដ-១៩ នៅតាមមណ្ឌលព្យាបាលក្នុងខេត្តព្រៃវែងនេះ។

ឯកឧត្តម អភិបាលខេត្ត បានបន្តទៀតថា ទាំងនេះគឺជាការយកចិត្តទុក្ខដាក់ របស់សម្ដេចកិត្តិព្រឹទ្ធបណ្ឌិត ប្រធាន កាកបាទក្រហមកម្ពុជា ក្នុងការចូលរួមចំណែកយ៉ាងសំខាន់ ជាមួយនឹងរដ្ឋបាលខេត្ត ក៏ដូចជាគណៈកម្មការវីរុស (COVID-19) ខេត្ត ដើម្បីទំនុបបម្រុងដល់បងប្អូនប្រជាពលរដ្ឋដែលគាត់កំពុងតែសម្រាកព្យាបាលនៅជំងឺកូវីដ-១៩។