• ភាសាខ្មែរ
  • English
សង្គ្រោះជីវិត​ ផ្លាស់ប្តូរផ្នត់គំនិត
អ៊ីម៉ែល​ កាកបាទក្រហមកម្ពុជា
វីដីអូ កាកបាទក្រហមកម្ពុជា
ក្រាំងមាសអក្សរសាស្ត្រសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន
Press Release May 8, 2018
1/1

សាខាកាកបាទក្រហមកម្ពុជាខេត្តសៀមរាបចុះសួរសុខទុក្ខគ្រួសារសពកុមារីដែលលង់ទឹលស្លាប់នៅឃុំដូនកែវ

នៅព្រឹកថ្ងៃទី៩ ខែសីហា ឆ្នាំ២០២១នេះ ក្រុមប្រតិបត្តិសាខាកាកបាទក្រហមកម្ពុជាខេត្តសៀមរាប ជួបសួរសុខទុក្ខ និងនាំយកអំណោយមនុស្សធម៌ជូនដល់គ្រួសារសពកុមារីពីរនាក់ដែលចែលបានលង់ទឹកស្លាប់ ១.ឈ្មោះកុមារី ឡុង ម៉ាលី អាយុ៨ឆ្នាំ ២-ឈ្មោះកុមារី ជឺន ស្រីលក្ខ័អាយុ១២ឆ្នាំ ភូមិដូនអុន ឃុំដូនកែវស្រុកពួក ខេត្តសៀមរាប។ សំណះសំណាលក្នុងឱកាសនោះ លោក ស៊ុំ សំអន នាយកសាខា បានពាំនាំនូវការផ្ដាំផ្ញើសួរសុខទុក្ខពីឯកឧត្តមសៀង ណាំប្រធានកិត្តិយស និងឯកឧត្តម ទៀ សីហា ប្រធានគណៈកម្មាធិការសាខាតែងតែយកចិត្តទុកដាក់គិតគូរខ្ពស់ចំពោះសុខទុក្ខបងប្អូនប្រជាពលរដ្ឋគ្រប់រូប មិនប្រកាន់វណ្ណៈ ពណ៌សម្បុរ ជំនឿសាសនា ឬនិន្នាការនយោបាយណាមួយឡើយ។ លោកបានសំដែងនូវការសោកស្ដាយចំពោះការបាត់បង់ចៅៗទាំង២នាក់ ហើយក៏គ្មាននរណាម្នាក់ចង់ជួបប្រទះឡើយ។ លោកបន្តថា ថ្វីត្បិតតែអំណោយមនុស្សធម៌ដែលបាននាំយកមកចែកជូនបងប្អូននាពេលនេះមានកម្រិតក្ដី តែក៏អាចជួយសម្រាលទុក្ខលំបាកបានមួយចំណែក ហើយក៏ជាការបង្ហាញនូវការយកចិត្តទុកដាក់ចំពោះប្រជាពលរដ្ឋគ្រប់រូបពីសំណាក់ថ្នាក់ដឹកនាំ ពិសេសគឺកាកបាទក្រហមកម្ពុជា ដែលមានសម្ដេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ជាប្រធាន ដូចដែលបានលើកឡើងថា “កាកបាទក្រហមកម្ពុជាមានគ្រប់ទីកន្លែង សម្រាប់គ្រប់ៗគ្នា -មិនទុកនរណាម្នាក់ចោល” និង “ទីណាមានទុក្ខលំបាក ទីនោះមានកាកបាទក្រហមកម្ពុជា” និងសូមគោរពវិធានការការពាររបស់ក្រសួងសុខាភិបាល

៣ការពារ ៣កុំ។

អំណោយមនុស្សធម៌ដែលបានផ្ដល់ជូនមាន៖ មុង២ ភួយ២ សារុង២ ក្រមា២ អង្ករ៦០គីឡូក្រាម មី២កេស ត្រីខ២យួរ ទឹកត្រី២យួរ និងថវិកា ៨០ម៉ឺនរៀល៕ ដោយឡែកអនុសាខាស្រុកពួកឧបត្ថម្ភបន្ថែមដល់គ្រួសារសព ចំនួន៤៧ម៉ឺនរៀល។