• ភាសាខ្មែរ
  • English
សង្គ្រោះជីវិត​ ផ្លាស់ប្តូរផ្នត់គំនិត
អ៊ីម៉ែល​ កាកបាទក្រហមកម្ពុជា
វីដីអូ កាកបាទក្រហមកម្ពុជា
ក្រាំងមាសអក្សរសាស្ត្រសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន
Press Release May 8, 2018
1/1

សាខាកាកបាទក្រហមកម្ពុជាខេត្តកណ្តាល ទទួលអំណោយពីសប្បុរសជន

នៅរសៀលថ្ងៃអង្គារ ទី០៣ ខែសីហា ឆ្នាំ២០២១ ឯកឧត្តម គង់ សោភ័ណ្ឌ ប្រធានគណៈកម្មាធិការសាខាកាកបាទក្រហមកម្ពុជាខេត្ត បានអញ្ជើញចូលរួមក្នុងពិធីទទួលអំណោយសប្បុរសធម៌ពីលោក ស្រ៊ិន សុវណ្ណ ប្រធានមន្ទីរសម្រាកព្យាបាលខេមមុនី ហសភីថល ឯ.ក និងលោកស្រី នូវថវិកាចំនួន ២០,០០០,០០០ លានរៀល ( ម្ភៃលានរៀល ) ជូនដល់សាខាកាកបាទក្រហមកម្ពុជាខេត្តកណ្តាល ។ ក្នុងឱកាសដ៏ឧត្តុង្គឧត្តមថ្លៃថ្លាបំផុតនៃការចូលរួមអបអរខួបទី១៥៨ ទិវាពិភពលោកកាកបាទក្រហម អឌ្ឍចន្ទក្រហម ៨ឧសភា ឆ្នាំ២០២១ ក្រោមប្រធានបទ “ ទាំងអស់គ្នារួមជាមួយកាកបាទក្រហមកម្ពុជា ប្រយុទ្ធនឹងជំងឺកូវីដ-១៩ និងកសាងភាពធន់របស់សង្គមជាតិ ” ។ ក្នុងនាមគណៈកម្មាធិការសាខា ឯកឧត្តមសូមថ្លែងអំណរគុណដ៏ជ្រាលជ្រៅ និងសូមសម្តែងនូវការកោតសរសើរអស់ពីហទ័យជូនចំពោះលោក លោកស្រីជាសប្បុរសជន ដែលបានចូលរួមជួយឧបត្ថម្ភថវិកាជូនដល់សាខាកាកបាទក្រហមកម្ពុជាខេត្ត នាឱកាសនេះផងដែរ ។ សូមប្រសិទ្ធពរជ័យ សិរីមង្គល វិបុលសុខជូនចំពោះលោក លោកស្រីព្រមទាំងក្រុមគ្រួសារ សូមសមប្រកបដោយពុទ្ធពរទាំង៤ប្រការគឺ ៖ អាយុ វណ្ណៈ សុខៈ ពលៈ កុំបីឃ្លៀងឃ្លាតឡើយ ៕