• ភាសាខ្មែរ
  • English
សង្គ្រោះជីវិត​ ផ្លាស់ប្តូរផ្នត់គំនិត
អ៊ីម៉ែល​ កាកបាទក្រហមកម្ពុជា
វីដីអូ កាកបាទក្រហមកម្ពុជា
ក្រាំងមាសអក្សរសាស្ត្រសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន
Press Release May 8, 2018
1/1

សាខាកាកបាទក្រហមកម្ពុជាខេត្តបាត់ដំបង នាំយកទៀនព្រះវស្សា ទេយ្យវត្ថុ និង បច្ច័យវេរប្រគេនព្រះសង្ឃគង់ចាំព្រះវស្សានៅវត្តចំនួន២វត្ត ក្នុងក្រុងបាត់ដំបង

នៅរសៀលថ្ងៃសៅរ៍ ទី២៤ខែកក្កដា ឆ្នាំ២០២១ ឯកឧត្តមឧញ៉ាបណ្ឌិត ប៊ុត គឹមស៊ាន ប្រធានគណៈកម្មាធិការសាខាកាកបាទក្រហមកម្ពុជា ខេត្តបាត់ដំបងនិងលោកជំទាវ ព្រមទាំងសហការីបាននាំយកទៀនព្រះវស្សា ទេយ្យវត្ថុ និង បច្ច័យវេរប្រគេនព្រះសង្ឃគង់ចាំព្រះវស្សានៅវត្តចំនួន២វត្ត គឺវត្តសមសាន្ត និងវត្តក្តុលដូនទាវ ក្រុងបាត់ដំបង ។ក្នុងបរិវេនវត្តក្តុលដូនទាវ ក្រុងបាត់ដំបង ។ ឯកឧត្តមឧកញ៉ាបណ្ឌិត ប៊ុត គឹមស៊ាន និងលោកជំទាវព្រម ទាំងសហការី បានប្រគេននូវទេយ្យវត្ថុចំពោះព្រះសង្ឃដែលគង់ចាំព្រះវស្សា ចំនួន ២វត្ត ដោយក្នុងមួយវត្តៗ ទទួលបាន ទានព្រះវស្សា ០១ គូ, អង្ករ១០០គីឡូក្រាម,ទឹកបរិសុទ្ធវិឃែរ ២០ កេស,ទឹកក្រូច ៤ កេស, ,មី ០១៤ កេស,ត្រីខ០២ យួរ,ទឹកត្រីទឹកស៊ីអ៊ីវ៥ យួរម៉ាស់ ៥ប្រអប់ អាល់កុល ៣០លីត្រ និង,បច្ច័យ៥០ម៉ឺនរៀលផដែរ៕

សូមជម្រាបថា បុណ្យចូលព្រះវស្សា គឺជាបុណ្យប្រពៃណី ទំនៀមទម្លាប់ពុទ្ធបរិស័ទ ពេលបុណ្យចូលព្រះវស្សា តែងតែនាំយកនូវទេយ្យវត្ថុ ដូចជា អង្ករ ទៀន ធូប ប្រេង ស្បង់ ចីវរ សំពត់ សាដក និងគ្រឿងសម្ភារៈដទៃទៀត ទៅប្រគេនព្រះសង្ឃតាមវត្តអារាម ដើម្បីផ្គត់ផ្គង់អំឡុងពេលនៃការចូលព្រះវស្សានេះ ៕