• ភាសាខ្មែរ
  • English
សង្គ្រោះជីវិត​ ផ្លាស់ប្តូរផ្នត់គំនិត
អ៊ីម៉ែល​ កាកបាទក្រហមកម្ពុជា
វីដីអូ កាកបាទក្រហមកម្ពុជា
ក្រាំងមាសអក្សរសាស្ត្រសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន
Press Release May 8, 2018
1/1

សាខាកាកបាទក្រហមកម្ពុជាខេត្តព្រៃវែងបើកវគ្គពង្រឹងសមត្ថភាពក្រុមការងារផ្សព្វផ្សាយព័ត៌មាន

នៅថ្ងៃទី២២ ខែកក្កដា ឆ្នាំ២០២១ សាខាកាកបាទក្រហមកម្ពុជា ខេត្តព្រៃវែង បានបើកវគ្គពង្រឹងសមត្ថភាពក្រុមការងារផ្សព្វផ្សាយព័ត៌មានការងារសកម្មភាពមនុស្សធម៌របស់អនុសាខាក្រុង ស្រុកទាំង ១៣ តាមប្រព័ន្ធអនឡាញកម្មវិធីហ៊ូម(ZOOM) ក្រោមការដឹកនាំដោយ លោកស្រី អ៊ុក មាសសូលីណា នាយិកាសាខាខេត្ត ដែលមានការសម្របសម្រួលវគ្គពីសំណាក់ក្រុមការងារការិយាល័យទំនាក់ទំនងសាធារណៈ នាយកដ្ឋានទំនាក់ទំនង កាកបាទក្រហមកម្ពុជា ក្រុមប្រតិបត្តសាខា និងមានការចូលរួមពីលោក លោកស្រីក្រុមការងារអនុសាខាក្រុង ស្រុកទាំង ១៣ សរុបចំនួន ៣៨នាក់។

គោលបំណងវគ្គតម្រង់ទិសពីចម្ងាយ៖

-ពង្រឹងចំនេះដឹង សមត្ថភាព និងជំនាញដល់ក្រុមការងារផ្សព្វផ្សាយព័ត៌មានការងារសកម្មភាពរបស់អនុសាខា ក្រុង ស្រុក របស់ខ្លួននីមួយៗ អាចផ្សព្វផ្សាយព័ត៌មានការងារសកម្មភាពសប្បុរសធម៌តាមរយៈបច្ចេកវិទ្យាថ្មីៗ។

-កំណត់អត្តសញ្ញាណអំពីបណ្តាញព័ត៌មានសង្គមលក្ខណៈប្រព័ន្ធតែមួយ និងផ្តល់សិទ្ធប្រើប្រាស់ដោយស្មារតី ទទួលខុសត្រូវ និងប្រកបដោយក្រមសីលធម៌លើការផ្សព្វផ្សាយ និងចែករំលែកព័ត៌មានដល់សាធារណៈជន។

នាឱកាសបិទវគ្គពង្រឹងសមត្ថភាព ក្រុមការងារផ្សព្វផ្សាយព័ត៌មានការងារសកម្មភាពមនុស្សធម៌របស់អនុសាខាក្រុង ស្រុកទាំង ១៣ លោកស្រីនាយិកាសាខាខេត្ត សូមថ្លែងអំណរគុណចំពោះក្រុមការងារការិយាល័យទំនាក់ទំនងសាធារណៈ នាយកដ្ឋានទំនាក់ទំនង កាកបាទក្រហមកម្ពុជា ដែលបានចំណាយពេលវេលាដើម្បីណែនាំ និងបង្ហាញនៅចំណុចសំខាន់ជាច្រើនដល់ក្រុមប្រតិបត្តិសាខា ក៍ដូចជាក្រុមកាងារអនុសាខាក្រុង ស្រុក ក្នុងការអនុវត្តការងារផ្នែកផ្សព្វផ្សាយព័ត៌មានអោយកាន់តែមានប្រសិដ្ឋភាព។