• ភាសាខ្មែរ
  • English
សង្គ្រោះជីវិត​ ផ្លាស់ប្តូរផ្នត់គំនិត
អ៊ីម៉ែល​ កាកបាទក្រហមកម្ពុជា
វីដីអូ កាកបាទក្រហមកម្ពុជា
ក្រាំងមាសអក្សរសាស្ត្រសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន
Press Release May 8, 2018
1/1

សាខាកាកបាទក្រហមកម្ពុជាខេត្តព្រៃវែងទទួលថវិកា ៨ ឧសភា ពីសប្បុរសជន

នៅថ្ងៃចន្ទ ទី១៩ ខែកក្កដា ឆ្នាំ២០២១ ឯកឧត្តម ឧកញ៉ា សុខ ផេង អនុប្រធានអចិន្រ្តៃយ៍គណៈកម្មាធិការសាខា តំណាង ឯកឧត្តម ជា សុមេធី ប្រធានគណៈកម្មាធិការសាខាខេត្ត អញ្ជើញក្នុងកម្មវិធីប្រគល់ ទទួលថវិកាវិភាគទានចំនួន១២៤,៥៦០ដុល្លារ(មួយរយម្ភៃបួនពាន់ប្រាំរយហុកសិបដុល្លារសហរដ្ឋអាមេរិក)ពីឯកឧត្ដម ឧត្ដមសេនីយ៍ទោ ឆុំ ស៊ត ស្នងការរងហិរញ្ញកិច្ច និងភស្តុភារ តំណាងឯកឧត្តម នាយឧត្តមសេនីយ៍សន្តិបណ្ឌិត នេត សាវឿន អគ្គស្នងការនគរបាលជាតិ និងជាប្រធានកិត្តិយសសាខា។

ក្នុងនាមឯកឧត្តម ជា សុមេធី ប្រធានគណៈកម្មាធិការសាខា ខេត្តព្រៃវែង សូមគោរពថ្លែងអំណរគុណ យ៉ាងជ្រាលជ្រៅ និងសូមប្រសិទ្ធពរ បវរសួស្តីមហាប្រសើរ និងពុទ្ធពរទាំងបួនប្រការ គឺ អាយុ វណ្ណៈ សុខៈ ពលៈ កុំបីឃ្លៀងឃ្លាតឡើយ ជូនចំពោះឯកឧត្តម នាយឧត្តមសេនីយ៍សន្តិបណ្ឌិត នេត សាវឿន អគ្គស្នងការនគរបាលជាតិ និងជាប្រធានកិត្តិយសសាខាកាកបាទក្រហមកម្ពុជា ខេត្តព្រៃវែង និងសហការី ព្រមទាំងសប្បុរសជន ដែលបាន ឧបត្ថម្ភថវិកាដល់សាខាកាកបាទក្រហមកម្ពុជា ខេត្តព្រៃវែង ដើម្បីចូលរួមអបអរសាទរខួបទី១៥៨ ទិវាពិភពលោក កាកបាទក្រហម និងអឌ្ឍចន្ទក្រហម ៨ ឧសភា ឆ្នាំ២០២១ ក្រោមប្រធានបទ “ទាំងអស់គ្នារួមជាមួយ កាកបាទក្រហមកម្ពុជា ប្រយុទ្ធនឹងជំងឺកូវីដ-១៩ និងកសាងភាពធន់របស់សង្គមជាតិ”។ សាខាកាកបាទក្រហមកម្ពុជា ខេត្តព្រៃវែង និងយកចិត្តទុកដាក់ប្រើប្រាស់វិភាគទានដ៍សប្បុរសនេះដើម្បីបម្រើសកម្មភាពមនុស្សធម៌ជួយ ដល់ប្រជាពលរដ្ឋជួបការលំបាកដោយគ្រោះធម្មជាតិ គ្រោះមហន្តរាយផ្សេងៗ និងដើម្បីចូលរួមជួយសម្រាលការខ្វះខាតជីវភាពរបស់គាត់ ក្នុងដំណាក់កាលការរាតត្បាតជាសកលនៃជំងឺកូវីដ-១៩អោយទាន់ពេលវេលា ។

នាឱកាសនោះ ឯកឧត្ដមអនុប្រធានអចិន្រ្តៃយ៍ បានមានប្រសាសន៍ គោរពថ្លែងអំណរគុណយ៉ាងជ្រាល ជ្រៅបំផុត ដល់ សម្ដេចក្រឡាហោម ស ខេង ដែលសម្ដេចតែងតែយកចិត្តទុក្ខដាក់គាំទ្រ សកម្មភាពមនុស្សធម៌របស់ សាខាកាកបាទក្រហមកម្ពុជា ខេត្តព្រៃវែង ព្រមទាំងគោរពថ្លែងអំណរគុណ ដល់ ឯកឧត្តម នាយឧត្តមសេនីយ៍ សន្តិបណ្ឌិត នេត សាវឿន អគ្គស្នងការនគរបាលជាតិ និងជាប្រធានកិត្តិយសសាខាកាកបាទក្រហមកម្ពុជា ខេត្តព្រៃវែង ដែលឯកឧត្តម បានលះបង់កម្លាំងកាយ ចិត្ត ប្រាជ្ញា ស្មារតី និងថវិកា ដើម្បីជួយសាខា ក្នុងការចូលរួម ការងារមនុស្សធម៌គ្រប់រូបភាព ។