• ភាសាខ្មែរ
  • English
សង្គ្រោះជីវិត​ ផ្លាស់ប្តូរផ្នត់គំនិត
អ៊ីម៉ែល​ កាកបាទក្រហមកម្ពុជា
វីដីអូ កាកបាទក្រហមកម្ពុជា
ក្រាំងមាសអក្សរសាស្ត្រសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន
Press Release May 8, 2018
1/1

សាខាកាកបាទក្រហមកម្ពុជាខេត្តកែបជួយឧបត្ថម្ភសម្ភារៈ និងភេសជ្ជៈដល់ក្រុមការងារចាក់វ៉ាក់សាំង

ថ្ងៃអាទិត្យ ទី១៨ ខែកក្កដា ឆ្នាំ២០២១ លោកជំទាវ ស ម៉ាលីដា អនុប្រធានកិត្តិយស សាខាកាកបាទក្រហមកម្ពុជា ខេត្តកែប រួមដំណើរដោយ ឯកឧត្តម លោកជំទាវ លោក លោកស្រី សមាជិក សមាជិកា គណ:កម្មាធិការសាខា និងអនុសាខា ក្រុងកែប-ស្រុកដំណាក់ចង្អើរ បានចូលរួមក្នុងយុទ្ធនាការចាក់វ៉ាក់ការពារជំងឺកូវីដ-១៩ នៅទូទាំងខេត្តកែប ដែលមានទីតាំងចំនួន៥កន្លែង ដែលនៅតាមទីតាំងនីមួយៗមានអ្នកស្ម័គ្រចិត្ត ទីប្រឹក្សាយុវជន និងយុវជនកាកបាទក្រហមនៅប្រចាំការ ដើម្បីជួយសម្រួលក្នុងការរៀបចំគម្លាតសុវត្ថិភាព, អប់រំណែនាំ និងរៀបចំកន្លែងរង់ចាំមុននិងក្រោយពេលចាក់រួចផងដែរ។

នាឱកាសនោះដែរលោកជំទាវ អនុប្រធានកិត្តិយសសាខា បានផ្តល់ជូននូវភេសជ្ជ:ដល់ក្រុមការងារចាក់វ៉ាក់សាំង ដោយក្នុងមួយក្រុមៗទទួលបាន ៖ ទឹកបរិសុទ្ធ ១០០យួរ, ទឹកក្រូចកូកាកូឡា ៥កេស, ម៉ាស់ ៦០ប្រអប់, អាល់កុល ៣០លីត្រ៕