• ភាសាខ្មែរ
  • English
សង្គ្រោះជីវិត​ ផ្លាស់ប្តូរផ្នត់គំនិត
អ៊ីម៉ែល​ កាកបាទក្រហមកម្ពុជា
វីដីអូ កាកបាទក្រហមកម្ពុជា
ក្រាំងមាសអក្សរសាស្ត្រសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន
Press Release May 8, 2018
1/2
2/2

សាខាកាកបាទក្រហមកម្ពុជាខេត្តសៀមរាបសួរសុខទុក្ខក្រុមគ្រូពេទ្យនៅមណ្ឌល ពាក់ស្នែង និងមណ្ឌលសុខភាព ជប់តាត្រាវ ស្រុកអង្គរធំ

នៅព្រឹកថ្ងៃសៅរ៍ ៥កើត ខែចេត្រ ឆ្នាំកុរ ឯកស័ក ព.ស ២៥៦៣ ត្រូវនឹងថ្ងៃទី ២៨ ខែមីនា ឆ្នាំ២០២០ លោកជំទាវ ទាង អេង ទៀសីហា អនុប្រធានគណៈកម្មាធិការសាខាកាកបាទក្រហមកម្ពុជា សៀមរាប និងសហការី បានអញ្ជើញជួបសំណេះសំណាលក្រុមគ្រូពេទ្យនៅមណ្ឌល ពាក់ស្នែង ឃុំពាក់ស្នែង និងមណ្ឌលសុខភាព ជប់តាត្រាវ ជប់តាត្រាវ ស្រុកអង្គរធំ ដែលជាមណ្ឌលសុខភាពមានការខ្វះខាតអាល់កុល និងម៉ាស់ ប្រើប្រាស់ក្នុងការបំពេញការងារ ហើយការជួបសួរសុខទុក្ខនេះ គឺជាការរួមចំណែកក្នុងការប្រយុទ្ធប្រឆាំងនឹងជំងឺរលាកសួតប្រភេទថ្មី (Covid-19) ដោយលោកជំទាវបាននាំយកអាល់កុល ដែលទទួលបានពីកាកបាទក្រហមកម្ពុជា និងម៉ាស់មួយចំនួន របស់សាខាផ្ដល់ជូនដល់មណ្ឌលសុខភាពទាំង២ផងដែរ។

មានប្រសាសន៍នាឱកាសនោះលោកជំទាវអនុប្រធាន តំណាងឯកឧត្តម ទៀ សីហា ប្រធានគណៈកម្មាធិការសាខាកាកបាទក្រហមកម្ពុជា ខេត្តសៀមរាប បានថ្លែងអំណរគុណដល់លោកគ្រូអ្នក អ្នកគ្រូពេទ្យមណ្ឌលសុខភាពទាំង២ ដែលបានយកចិត្តទុកដាក់ខ្ពស់ក្នុងការពិគ្រោះយោបល់ មើលថែ និងព្យាបាលសុខភាពដូនដល់បងប្អូនប្រជាពលរដ្ឋនៅមូលដ្ឋាន ពិសេសការផ្ដល់សារអប់រំផ្សព្វផ្សាយអំពីជំងឺរលាកសួតប្រភេទថ្មី (Covid-19) ជូនដល់បងប្អូនប្រជាពលករដែលទើបត្រលប់មកពីប្រទេសជិតខាង និងប្រជាពលរដ្ឋទូទៅ។ លោកជំទាវបន្តថា អាល់ដែលបានផ្ដល់ជូននាពេលនេះសាខាទទួលបានពីកាកបាទក្រហមកម្ពុជា ដែលមានសម្ដេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ជាប្រធាន និងម៉ាស់ជារបស់សាខាផ្ទាល់ ហើយការផ្ដល់ជូននេះជាចំនួនមានកម្រិត តែនៅក្នុងដំណាក់កាលនេះយើងចាំបាច់ត្រូវចែករំលែកគ្នា ព្រោះស្ទើរតែគ្រប់មណ្ឌលសុខភាពគឺមានការខ្វះខាតដូចគ្នា ហើយនេះពិតជាការបង្ហាញពីការយកចិត្តទុកដាក់គិតគូរពីសំណាក់ថ្នាក់ដឹកនាំ ពិសេសកាកបាទក្រហមកម្ពុជា ក្នុងការចូលរួមប្រយុទ្ធនឹងជំងឺរលាកសួតប្រភេទថ្មី (Covid-19) នេះ។

សម្ភារដែលបានផ្ដល់ជូនក្នុង១មណ្ឌលសុខភាពមាន៖ អាល់កុល ៥លីត្រ ម៉ាស់៥ប្រអប់ស្មើនឹង២៥០ និងក្រមារម្នាក់១សម្រាប់លោកគ្រូ អ្នកគ្រូពេទ្យ។

នាព្រឹកនេះដែរសាខាក៏បានផ្ដល់ជូនអនុសាខាកាកបាទក្រហមកម្ពុជា ស្រុកអង្គរធំ នូវអាល់កុល ៥លីត្រ សាប៊ូ ៥០ដុំ និងPoster អប់រំពីជំងឺ Covid-19 មួយចំនួនផងដែរ។