• ភាសាខ្មែរ
  • English
សង្គ្រោះជីវិត​ ផ្លាស់ប្តូរផ្នត់គំនិត
អ៊ីម៉ែល​ កាកបាទក្រហមកម្ពុជា
វីដីអូ កាកបាទក្រហមកម្ពុជា
ក្រាំងមាសអក្សរសាស្ត្រសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន
Press Release May 8, 2018
1/1

សាខាកាកបាទក្រហមកម្ពុជាខេត្តក្រចេះចុះសួរសុខទុក្ខអតីតព្រះមេគណខេត្តក្រចេះដែលមានជំងឺដុះសាច់ក្នុងខួរក្បាល

នៅព្រឹកថ្ងៃពុធ ទី១៤ ខែកក្កដា ឆ្នាំ២០២១ នេះលោកស្រី ឈឹម សុធារី ហេរញ្ញិកគណៈកម្មា​ ធិការសាខាកាកបាទក្រហមកម្ពុជាខេត្តក្រចេះ និងសហការី បានចុះសួរសុខទុក្ខ លោក ជន ស៊ីអ៊ីម អតីតព្រះមេគណខេត្តក្រចេះ និងជាព្រះចៅធិការវត្តសិរីសុន្ធរវង្ស ក្រចេះក្រុង ដែលមានជំងឺដុះសាច់ក្នុងខួរក្បាល បច្ចុប្បន្នកំពុងសម្រាកព្យាបាលនៅផ្ទះស្ថិតនៅភូមិស្រែស្តៅ សង្កាត់អូរឬស្សី ក្រុងក្រចេះ។ នាឱកាសនោះ លោកស្រី ជម្រាបជូនពីការយកចិត្តទុក្ខដាក់ខ្ពស់ពីសំណាក់សម្ដេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា ដោយមិនប្រកាន់វណ្ណៈ ជំនឿ សាសនា ឬនិន្នាការនយោបាយណាមួយឡើយ ។

អំណោយដែលផ្ទាល់ជូនរួមមាន ៖ រទេះរុញ ចំនួន ១ អង្ករ៥០គីឡូក្រាម មី២កេស ត្រីខ២យួរ និងថវិកាចំនួន ៣០០,០០០ រៀលផងដែរ៕