• ភាសាខ្មែរ
  • English
សង្គ្រោះជីវិត​ ផ្លាស់ប្តូរផ្នត់គំនិត
អ៊ីម៉ែល​ កាកបាទក្រហមកម្ពុជា
វីដីអូ កាកបាទក្រហមកម្ពុជា
ក្រាំងមាសអក្សរសាស្ត្រសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន
Press Release May 8, 2018
1/1

សាខាកាកបាទក្រហមកម្ពុជាខេត្តព្រៃវែងចុះសួរសុខទុក្ខអ្នកជំងឺកូវីដ-១៩ កំពុងសម្រាកព្យាបាល

នៅថ្ងៃសៅរ៍ ទី១០ ខែកក្កដា ឆ្នាំ២០២១ ឯកឧត្តម ឧកញ៉ា សុខ ផេង អនុប្រធានអចិន្រ្តៃយ៍គណៈកម្មាធិការសាខាខេត្ត តំណាង ឯកឧត្តម ជា សុមេធី ប្រធានគណៈកម្មាធិការសាខាខេត្ត បានដឹកនាំគណៈកម្មាធិការសាខា ក្រុមប្រតិបត្តិសាខា អមដំណើរដោយក្រុមការអនុសាខាក្រុង ស្រុក និងក្រុមគ្រូពេទ្យប្រចាំការទីតាំងព្យាបាល អញ្ជើញចុះសួរសុខទុក្ខ និងនាំយកអំណោយមនុស្សធម៌ប្រគល់ជូនដល់អ្នកជំងឺកូវីដ-១៩ ដែលកំពុងសម្រាកព្យាបាលនៅទីតាំងព្យាបាល ចំនួន ៥ទីតាំង សរុបអ្នកជំងឺចំនួន ២៦២នាក់ នៅស្រុកពាមរក៍ចំនួន ៦០នាក់(សាលាបឋមសិក្សាសម្តេចតេជោ ហ៊ុន សែន ព្រែកខ្សាយ ខ) ពាមជរចំនួន ២៦នាក់ (សាលាស្រុកពាមជរ) ស្វាយអន្ទរចំនួន ១២៤នាក់ (អនុវិទ្យាល័យ ហ៊ុន សែន ស្វាយអន្ទរ) និងក្រុងព្រៃវែងចំនួន ៥២នាក់(សាលាគរុកោសល្យភូមិភាគ និងមន្ទីរពេទ្យបង្អែកខេត្តព្រៃវែង) ដើម្បីចូលរួមជួយសម្រាលការខ្វះខាតផ្នែកជីវភាពរយៈពេលខ្លី ក្នុងដំណាក់កាលការរាតត្បាតជាសកលនៃជំងឺកូវីដ-១៩។

សម្ភារៈផ្តល់ជូនទាំង ៥ទីតាំង រួមមានៈ មី ២៨៧កេស និងត្រី ខ ២៨៧យួរ។ នាឱកាសនោះ សាខាខេត្ត បានឧបត្ថម្ភដល់ក្រុមគ្រូពេទ្យប្រចាំទីតាំងព្យាបាល ១ទីតាំង ថវិកាចំនួន ២០០,០០០រៀល។

បញ្ជាក់៖ សម្ភារៈផ្តល់ជូន ១ទីតាំង រួមមានៈ

-ស្រុកពាមរក៍(សាលាបឋមសិក្សាសម្តេចតេជោ ហ៊ុន សែន ព្រែកខ្សាយ ខ)៖ មី ៦៥កេស និងត្រី ខ ៦៥យួរ

-ស្រុកពាមជរ(សាលាស្រុកពាមជរ)៖ មី ៣១កេស និងត្រី ខ ៣១យួរ

-ស្រុកស្វាយអន្ទរ(អនុវិទ្យាល័យហ៊ុន សែន ស្វាយអន្ទរ)៖ មី ១២៩កេស និងត្រី ខ ១២៩យួរ

-ក្រុងព្រៃវែង(សាលាគរុកោសល្យភូមិភាគ និងមន្ទីរពេទ្យបង្អែកខេត្តព្រៃវែង)៖ មី ៦២កេស និងត្រី ខ ៦២យួរ។