• ភាសាខ្មែរ
  • English
សង្គ្រោះជីវិត​ ផ្លាស់ប្តូរផ្នត់គំនិត
អ៊ីម៉ែល​ កាកបាទក្រហមកម្ពុជា
វីដីអូ កាកបាទក្រហមកម្ពុជា
ក្រាំងមាសអក្សរសាស្ត្រសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន
Press Release May 8, 2018
1/1

សាខាកាកបាទក្រហមកម្ពុជាខេត្តព្រះវិហារ នាំយកសម្ភារៈប្រគេនព្រះសង្ឃចំនួន ៣ វត្ត

នៅថ្ងៃទី១០ ខែកក្កដា ឆ្នាំ២០២១ នេះ ឯកឧត្តម មុតភិសិទ្ធនា អនុប្រធានកិត្តិយសសាខាកាកបាទក្រហមកម្ពុជាខេត្តព្រះវិហារ រួមជាមួយក្រុមការងារបាននាំយកអំណោយមនុស្ស ធម៌ទៅប្រគេនព្រះសង្ឃចំនួន៣វត្ត ក្នុងស្រុកជាំក្សាន្ត មាន៖   វត្តមរតកតេជោបុរីស្វរៈ     វត្តកែវសិក្ខាគីរីស្វរៈ     វត្តអង្គការអេដស៍  នៅក្នុងឱកាសនោះដែរឯកឧត្តមអនុប្រធានកិត្តិយសសាខាកាកបាទក្រហមកម្ពុជាខេត្ត បានពាំនាំប្រសាសន៍ផ្តាំផ្ញើសាកសួរសុខទុក្ខពីសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទ ក្រហមកម្ពុជា ដែលសម្តេចតែងតែគិតគូរយកចិត្តទុកដាក់ចំពោះព្រះសង្ឃគ្រប់ព្រះអង្គ។

សម្ភារប្រគេនជូនរួមមាន៖អង្ករ ១០០គីឡូក្រាម មី ២ កេស ត្រីខ២យួរ ទឹកស៊ីអ៊ីវ ២យួរ ឆៃប៉ូវ៥ គីឡូ សៀងឆាសាច់ជ្រូក១០ គីឡូ។