• ភាសាខ្មែរ
  • English
សង្គ្រោះជីវិត​ ផ្លាស់ប្តូរផ្នត់គំនិត
អ៊ីម៉ែល​ កាកបាទក្រហមកម្ពុជា
វីដីអូ កាកបាទក្រហមកម្ពុជា
ក្រាំងមាសអក្សរសាស្ត្រសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន
Press Release May 8, 2018
1/1

សាខាកាកបាទក្រហមកម្ពុជាខេត្តស្ទឹងត្រែងទទួលអំណោយពីស្បុរសជន

នៅថ្ងៃសុក្រ ទី៩ ខែកក្កដា ឆ្នាំ២០២១ ឯកឧត្តម ម៉ុម សារឿន ប្រធានគណៈកម្មាធិការ សាខាកាកបាទក្រហមកម្ពុជាខេត្តស្ទឹងត្រែង ព្រមទាំងលោកជំទាវ គង់ សំអាត ម៉ុមសារឿន អនុប្រធានគណៈកម្មាធិការសាខា  បានអញ្ជើញទទួលសម្ភារៈរួមមាន ប៉ៅអ៊ីចំនួន១០០ ,អាល់កុល៣០០ លីត្រ ,ម៉ាស់៥,០០០ ,និងទឹកបរិសុទ្ធ១០០យួរ ជាអំណោយរបស់ឯកឧត្តមឈុន កុសល សមាជិកក្រុមប្រឹក្សាខេត្ត ស្ទឹងត្រែង និង ជាប្រធានក្រុមហ៊ុន សល សុភា ពាណិជ្ជ ផ្តល់ជូនសាខាកាកបាទក្រហមកម្ពុជាខេត្តស្ទឹងត្រែងដើម្បីប្រើប្រាស់ក្នុងសកម្មភាពប្រយុទ្ធប្រឆាំងនិងការរីករាលដាលនៃជំងឺកូវីដ-១៩ ក្នុងខេត្តស្ទឹងត្រែង ។

ក្នុងឱកាសផងដែរ  ឯកឧត្តមប្រធានក៏បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅបំផុតចំពោះឯកឧត្តម ឈុន កុសលព្រមទាំងលោកជំទាវ ដែលបានផ្ដល់ជាសម្ភារៈទាំងអស់នេះជូនដល់សាខាដើម្បីប្រើប្រាស់ក្នុងសកម្មភាពប្រយុទ្ធប្រឆាំងនិងការរីករាលដាលនៃជំងឺកូវីដ១៩ ក្នុងខេត្តស្ទឹងត្រែង ហើយសាខានឹងបន្តចាត់ចែងសម្ភារៈទាំងនេះជូនដល់មន្ទីរសុខាភិបាលខេត្តដើម្បីប្រើប្រាស់បានចំគោលដៅ ។