• ភាសាខ្មែរ
  • English
សង្គ្រោះជីវិត​ ផ្លាស់ប្តូរផ្នត់គំនិត
អ៊ីម៉ែល​ កាកបាទក្រហមកម្ពុជា
វីដីអូ កាកបាទក្រហមកម្ពុជា
ក្រាំងមាសអក្សរសាស្ត្រសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន
Press Release May 8, 2018
1/1

សាខាកាកបាទក្រហមកម្ពុជាខេត្តព្រះវិហារ ទទួលថវិកាពីសប្បុរសជន

ឯកឧត្តម ប្រាក់ សុវណ្ណ ប្រធានគណៈកម្មាធិការសាខាកាកបាទក្រហមកម្ពុជាខេត្តព្រះវិហារ បានអញ្ជើញទទួល ថវិកាចំនួន ២១,១៥០,០០០រៀល មី ៦០កេសតូច ម៉ាស ៩,០០០ បន្ទះ ពីលោក សំ លាងទ្រី ប្រធានមន្ទីរសាធារការ និងដឹកជញ្ជូនខេត្តព្រះវិហារ នៅរសៀលថ្ងៃទី៥ ខែ កក្កដា ឆ្នាំ២០២១ នេះ ដែលជាថវិកាដើម្បីចូលរួមអបអរសាទរខួបទី១៥៨ ទិវាពិភព លោកកាកបាទក្រហម និងអឌ្ឍ ចន្ទក្រហម ៨ ឧសភា ឆ្នាំ២០២១ ក្រោមប្រធានបទ “ទាំងអស់គ្នារួមជាមួយកាកបាទក្រហមកម្ពុជា ប្រយុទ្ធនឹងជំងឺកូវីដ១៩ និងកសាងភាពធន់របស់សង្គមជាតិ”ពីលោក សំ លាងទ្រី ប្រធានមន្ទីរសាធារណ ការ និងដឹកជញ្ជូនខេត្តព្រះវិហារ ថវិកាចំនួន ២០,០០០,០០០រៀល មី ៦០កេសតូច ម៉ាសចំនួន ៩,០០០បន្ទះ ។

-អនុប្រធានមន្ទីរ និងមន្ត្រីមន្ទីរសាធារការនិងដឹកជញ្ជូនខេត្តព្រះវិហារថវិកាចំនួន១,១៥០,០០០រៀល ។

ក្នុងឱកាសនោះ ឯកឧត្តមប្រធានគណៈកម្មាធិការសាខា បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅបំផុតចំពោះ លោក សំ លាងទ្រី ប្រធានមន្ទីរសាធារណការ និងដឹកជញ្ជូនខេត្តព្រះវិហារ ព្រមទាំងក្រុមការងារទាំងអស់ដែលបាននាំយកថវិកាមកផ្តល់ជូនដល់សាខា នាពេលនេះ ហើយក៏សូមជូនពរ សូមអោយលោកមានសុខភាពល្អ ជោគជ័យការងារ ។