• ភាសាខ្មែរ
  • English
សង្គ្រោះជីវិត​ ផ្លាស់ប្តូរផ្នត់គំនិត
អ៊ីម៉ែល​ កាកបាទក្រហមកម្ពុជា
វីដីអូ កាកបាទក្រហមកម្ពុជា
ក្រាំងមាសអក្សរសាស្ត្រសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន
Press Release May 8, 2018
1/1

សាខាកាកបាទក្រហមកម្ពុជាខេត្តឧត្តរមានជ័យប្រគល់រទេះពិកាជូនលោកយាយ នាត ប្រុក ដែលពិការដៃ ជើងដើរមិនរួច និងខ្វាក់ភ្នែកដោយសារជម្ងឺ នៅភូមិអូរព្រាល ក្រុងសំរោង

នាល្ងាចថ្ងៃពុធ ទី៣០ ខែមិថុនា ឆ្នាំ២០២១ ឯកឧត្តម ប៉ែន កុសល្យ ប្រធានគណៈកម្មាធិការសាខាកាកបាទក្រហមកម្ពុជាខេត្តឧត្តរមានជ័យ បានចាត់បញ្ជូនក្រុមការងារសាខា ចុះសហការ ជាមួយ អនុសាខាក្រុងសំរោងនាំយករទេះសម្រាប់ជនពិការ និងកន្ថោជ័រទៅផ្តល់ជូនលោកយាយ នាត ប្រុក  អាយុ ៦៦ឆ្នាំ ដែលពិការដៃ ជើងដើរមិនរួច និងខ្វាក់ភ្នែកដោយសារជម្ងឺ រស់នៅភូមិអូរព្រាល សង្កាត់បុស្បូវ ក្រុងសំរោង ខេត្តឧត្តរមានជ័យ។ ក្រុមការងារបានសម្តែងការរម្លែកទុក្ខ និងលើកទឹកចិត្តគាត់ ថែមទាំងរម្លឹកពួកគាត់អំពី៣កុំ៣ ការ ពារ ដើម្បីការពារជម្ងឺកូវីដ-១៩។ លោកស្រី ហេង សុជាតិ តំណាងអនុសាខាក្រុងសំរោង បានពាំនាំនូវប្រសាសន៍ផ្ដាំផ្ញើសួរសុខទុក្ខ និង ការការពារ ជម្ងឺកូវីដ-១៩ពីសំណាក់ ឯកឧត្ដម គន់ គីម ប្រធានកិត្តិយសសាខា និងឯកឧត្ដម ប៉ែន កុសល្យ ប្រធាន គណៈកម្មាធិការសាខា ជាពិសេសសម្ដេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា ដែលជានិច្ចជាកាល សម្តេច តែងតែមានការ ព្រួយបារម្ភគិតគូរដល់សុខទុក្ខបងប្អូនប្រជាជនគ្រប់វិនាទីទាំងអស់។