• ភាសាខ្មែរ
  • English
សង្គ្រោះជីវិត​ ផ្លាស់ប្តូរផ្នត់គំនិត
អ៊ីម៉ែល​ កាកបាទក្រហមកម្ពុជា
វីដីអូ កាកបាទក្រហមកម្ពុជា
ក្រាំងមាសអក្សរសាស្ត្រសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន
Press Release May 8, 2018
1/1

សាខាកាកបាទក្រហមកម្ពុជាខេត្តប៉ៃលិនប្រារព្ធព្រះរាជពិធីបុណ្យចំរើនព្រះជន្មសម្តេចម៉ែ

ដើម្បីអបអរសាទរឱកាសដ៏បវរមហាប្រសើរ នៃព្រះរាជពិធីបុណ្យចំរើនព្រះជន្មគំរប់ខួប ៨៥ ព្រះវស្សា យាងចូល ៨៦ ព្រះវស្សា សម្តេចព្រះមហាក្សត្រី នរោត្តម មុនិនាថ សីហនុ ព្រះវររាជមាតាជាតិខ្មែរ ក្នុងសេរីភាព សេចក្តីថ្លៃថ្នូរ និងសុភមង្គល ព្រះប្រធានកិត្តិយស កាកបាទក្រហមកម្ពុជា ជាទីគោរពសក្ការៈដ៏ខ្ពង់ខ្ពស់ ដែលនឹងប្រារព្ធនៅថ្ងៃទី ១៨ ខែ មិថុនា ឆ្នាំ ២០២១ ដែលនិងឈានមកនាពេលខាងមុខនេះ។ នៅព្រឹកថ្ងៃព្រហស្បតិ៍ ទី១៧ ខែមិថុនា ឆ្នាំ២០២១ លោកជំទាវបណ្ឌិត បាន ស្រីមុំ ប្រធានគណៈកម្មាធិការសាខាកាកបាទក្រហមកម្ពុជាខេត្តប៉ៃលិន បានដឹកនាំ សមាជិក សមាជិកាគណៈកម្មាធិការសាខា មន្រ្តីប្រតិបត្តិសាខា អនុសាខាក្រុង/ស្រុក និងនិងមានការចូលរួមពី ឯកឧត្តមអភិបាលរងខេត្ត បាននាំយកទេយ្យទាន ចង្ហាន់ និង បច្ច័យទៅប្រគេនដល់ព្រះសង្ឃដែលគង់នៅក្នុងវត្ត រតនៈសោភ័ណ្ឌ (ហៅ វត្តកោងកាង) ។

នៅក្នុងឱកាសដ៏វិសេសវិសាលនេះ យើងខ្ញុំទាំងអស់គ្នា សូមបួងសួងដល់គុណបុណ្យព្រះរតនៈត្រ័យបារមីថែរក្សាព្រះមហាស្វេតឆ័ត្រ វត្ថុសក្តិសិទ្ធក្នុងលោក ទេវតាថែរក្សាទឹកដី នៃព្រះរាជាណាចក្រកម្ពុជា ពិសេសទេវតាឆ្នាំថ្មីព្រះនាម មណ្ឌាទេវី សូមជួយបីបាច់ថែរក្សា សម្តេចព្រះមហាក្សត្រី នរោត្តម មុនិនាថ សីហនុ ព្រះវររាជមាតាជាតិខ្មែរ ជាទីសក្ការៈដ៏ខ្ពង់ខ្ពស់សូមព្រះអង្គមានព្រះបរមសុខគ្រប់ប្រការដើម្បីគង់ប្រថាប់ជាម្លប់ដ៏ត្រជាក់ដល់ប្រជារាស្រ្ត ជាកូនចៅ ចៅទួតរបស់ព្រះអង្គ សូមព្រះអង្គប្រកបតែនឹងពុទ្ធពរទាំងបួនប្រការគឺ អាយុ វណ្ណៈ សុខៈ ពលៈកុំបីឃ្លៀងឃ្លាតឡើយ ។

បានរៀបចំគ្រឿងឧបភោគបរិភោគ និងបច្ច័យប្រគេនជូនព្រះសង្ឃរួមមាន៖ ចង្ហាន់  បង្អែម ស្លាដក់ អង្ករ ១០០គីឡូក្រាម មី ១០កេស ត្រីខ ១០យួរ ទឹកស៊ីអ៊ីវ ៥យួរ ទឹកបរិសុទ្ធវីតាល់ ១០កេស ស្កសរ ៥គីឡូក្រាម ទឹកក្រូច ២យួរ ទឹកដោះគោ ១កេស តែ ២គីឡូក្រាម និងបច្ច័យតំកល់វត្ត ចំនួន ២,០០០,០០០រៀល។ ដោយឡែកសម្រាប់ព្រះសង្ឃ ៣អង្គ ប្រគេនបច្ច័យ ៣០០,០០០រៀល និង ជូនលោកតា លោកយាយ ថវិកា ៥០០,០០០ រៀល ៕