• ភាសាខ្មែរ
  • English
សង្គ្រោះជីវិត​ ផ្លាស់ប្តូរផ្នត់គំនិត
អ៊ីម៉ែល​ កាកបាទក្រហមកម្ពុជា
វីដីអូ កាកបាទក្រហមកម្ពុជា
ក្រាំងមាសអក្សរសាស្ត្រសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន
Press Release May 8, 2018
1/1

សាខាកាកបាទក្រហមកម្ពុជាខេត្តព្រះវិហារធ្វើយុទ្ធនាការផ្សព្វផ្សាយពីវិធីកាត់បន្ថយហានិភ័យពីការឆ្លង ជំងឺកូវីដ-១៩

សាខាកក្រកខេត្តព្រះវិហារ៖នៅថ្ងៃសៅរ៍៥កើត ខែចេត្រ ឆ្នាំកុរ ឯកស័ក ព.ស.២៥៦៣ ត្រូវនឹងថ្ងៃទី ២៨ ខែ មីនា ឆ្នាំ ២០២០នេះ ឯកឧត្តម យុង គឹមហ៊ាន នាយកប្រតិបត្តិសាខាកាកបាទក្រហមកម្ពុជា ខេត្តព្រះវិហារ ក្រុមប្រតិបត្តិសាខា និងអនុសាខាកាកបាទក្រហមកម្ពុជាក្រុងព្រះវិហារ អ្នកស្ម័គ្រចិត្តកាកបាទក្រហមកម្ពុជា រួមជាមួយ ស.ស.យ.ក.ក្រុង អាជ្ញាធរក្រុង កងកម្លាំងទាំង៣ របស់ក្រុង សរុបចំនួន ៤៥ នាក់ ស្រី ១៨ នាក់ បានចុះធ្វើយុទ្ធនាការផ្សព្វ ផ្សាយពីវិធីកាត់បន្ថយហានិភ័យពីការឆ្លង ជំងឺកូវីដ-១៩ នៅក្នុងភូមិ​ដំណាក់ និងភូមិកំពង់ចម្លង សង្កាត់កំពង់ប្រណាក ក្រុងព្រះវិហារ ខេត្តព្រះវិហារ ។

សាខាខេត្តបានចែក​សាប៊ូ​ Protect ដល់​ដៃ​ប្រជា ពលរដ្ឋ​ចំនួន​ ៨០ដុំ​ និងបិទ​Poster​ ស្តី​ពី​វិធី​កាត់​បន្ថយ​ហានិភ័យ​ពី​ការឆ្លង​ជំងឺ​កូវីដ​១៩​ ដល់ជញ្ជាំង​ផ្ទះ​​ប្រជាពលរដ្ឋ​ និងតូបលក់ឥវ៉ាន់ ចំនួន​ ១០០សន្លឹក ដែល​សាខា​បាន​ទទួលបាន​ពី​កាកបាទក្រហមកម្ពុជា​ និងបានអប់រំផ្សព្វផ្សាយដល់ប្រជាពលរដ្ឋបាន ៣១៧គ្រួសារ មា​ន​អត្ថន័យ​អប់រំដូចខាងក្រោម៖
១-លាង​ដៃ​ឲ្យ​បាន​ញឹកញាប់​ជា​មួយ​សាប៊ូ​ និង​ទឹក​ស្អាត​ ឬទឹក​អាល់​កុលលាង​ដៃ​ ឬអាល់កុល​ហ្សែល​
២-ខ្ទប់​មាត់​ និង​ច្រមុះ​នៅ​ពេល​ក្អក​ ឬកណ្តាស់ដោយ​ប្រេី​កែង​ដៃ​ឬ​ក្រដាស​អនាម័យ​ រួច​បោះ​ចោល​ក្នុង​ធុង​សំរាម​ឲ្យ​បាន​ត្រឹមត្រូវ​
៣-ជៀសវាង​ប៉ះ​ពាល់​ជិតស្និទ្ធ​ជាមួយ​អ្នក​ដែល​មាន​គ្រុន​ក្តៅ​ ក្អក​ ឬផ្តាសាយ
៤-ជៀសវាង​ប៉ះពាល់​ភ្នែក​ ច្រមុះ​ ឬមាត់
៥-បរិភោគ​អាហារ​ដែល​ចម្អិន​បាន​ឆ្អិន​ល្អ​
៦-ស្វាគមន៍​ដោយ​សំពះ​ ជំនួស​ការ​ចាប់​ដៃ​ ។