• ភាសាខ្មែរ
  • English
សង្គ្រោះជីវិត​ ផ្លាស់ប្តូរផ្នត់គំនិត
អ៊ីម៉ែល​ កាកបាទក្រហមកម្ពុជា
វីដីអូ កាកបាទក្រហមកម្ពុជា
ក្រាំងមាសអក្សរសាស្ត្រសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន
Press Release May 8, 2018
1/1

សាខាកាកបាទក្រហមកម្ពុជាខេត្តកំពង់ធំប្រារព្ធព្រះរាជពិធីបុណ្យចំរើនព្រះជន្មសម្តេចម៉ែ

ដើម្បីអបអរសាទរឱកាសដ៏បវរមហាប្រសើរ នៃព្រះរាជពិធីបុណ្យចម្រើនព្រះជន្មគម្រប់ខួប ៨៥ ព្រះវស្សា យាងចូល ៨៦ ព្រះវស្សា សម្តេចព្រះមហាក្សត្រី នរោត្តម មុនិនាថ សីហនុ ព្រះវររាជមាតាជាតិខ្មែរ ក្នុងសេរីភាព សេចក្តីថ្លៃថ្នូរ និងសុភមង្គល ព្រះប្រធានកិត្តិយស កាកបាទក្រហមកម្ពុជា ជាទីគោរពសក្ការៈដ៏ខ្ពង់ខ្ពស់ ដែលនឹងប្រារព្ធនៅថ្ងៃទី១៨ ខែមិថុនា ឆ្នាំ២០២១ នាពេលខាងមុខ នេះ។ នៅព្រឹកថ្ងៃពុធ ទី១៦ ខែមិថុនា ឆ្នាំ២០២១ នេះឯកឧត្តម សុខ លូ ប្រធានគណៈកម្មាធិការសាខាកាកបាទក្រហមកម្ពុជា ខេត្តកំពង់ធំ រួមជាមួយសមាជិកគណៈកម្មាធិការសាខា បានអញ្ជើញថ្វាយនូវកម្រងផ្កា ថ្វាយព្រះពរ សូមបួងសួងដល់គុណបុណ្យព្រះរតនត្រ័យបារមីថែរក្សាព្រះមហាស្វេតច្ឆត្រ វត្ថុសក្តិសិទ្ធក្នុងលោក ទេវតាថែរក្សាទឹកដី នៃព្រះរាជាណាចក្រកម្ពុជា ពិសេសទេវតាឆ្នាំថ្មីព្រះនាម មណ្ឌាទេវី សូមជួយបីបាច់ថែរក្សា សម្តេចព្រះមហាក្សត្រី នរោត្តម មុនិនាថ សីហនុ ព្រះវររាជមាតាជាតិខ្មែរ ជាទីសក្ការៈដ៏ខ្ពង់ខ្ពស់ សូមព្រះអង្គមានព្រះរាជសុខភាពល្អបរិបូរណ៍ ដើម្បីគង់ប្រថាប់ជាម្លប់ដ៏ត្រជាក់ដល់ប្រជារាស្រ្ត ជាកូនចៅ ចៅទួតរបស់ព្រះអង្គតរៀងទៅ៕