• ភាសាខ្មែរ
  • English
សង្គ្រោះជីវិត​ ផ្លាស់ប្តូរផ្នត់គំនិត
អ៊ីម៉ែល​ កាកបាទក្រហមកម្ពុជា
វីដីអូ កាកបាទក្រហមកម្ពុជា
ក្រាំងមាសអក្សរសាស្ត្រសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន
Press Release May 8, 2018
1/1

សាខាកាកបាទក្រហមកម្ពុជាខេត្តព្រះវិហារចូលរួមប្រារព្ធព្រះរាជពិធីបុណ្យចំរើនព្រះជន្មសម្តេចម៉ែ

ដើម្បីអបអរសាទរឱកាសដ៏បវរមហាប្រសើរ នៃព្រះរាជពិធីបុណ្យចំរើនព្រះជន្មគំរប់ខួប ៨៥ ព្រះវស្សា យាងចូល ៨៦ ព្រះវស្សា សម្តេចព្រះមហាក្សត្រី នរោត្តម មុនិនាថ សីហនុ ព្រះវររាជមាតាជាតិខ្មែរ ក្នុងសេរីភាព សេចក្តីថ្លៃថ្នូរ និងសុភមង្គល ព្រះប្រធានកិត្តិយសកាកបាទក្រហមកម្ពុជា ជាទីគោរពសក្ការៈដ៏ខ្ពង់ខ្ពស់ ដែលនឹងប្រារព្ធនៅថ្ងៃទី ១៨ ខែ មិថុនា ឆ្នាំ ២០២១ ដែលនិងឈានមកនាពេលខាងមុខនេះ។ នៅព្រឹកថ្ងៃពុធ ទី១៦ ខែមិថុនា ឆ្នាំ២០២១ នេះឯកឧត្តម ប្រាក់ សុវណ្ណ ប្រធានគណៈកម្មាធិការសាខាកាកបាទក្រហមកម្ពុជាខេត្តព្រះវិហារ រួមជាមួយ ឯកឧត្តម ឡុង សុវណ្ណ ប្រធានក្រុមប្រឹក្សាខេត្ត ឯកឧត្តម ឈឿន មុន្នី ឯកឧត្តម លោកជំទាវ ថ្នាក់កិត្តិយសសាខា ឯកឧត្តមមេបញ្ជាការកង កម្លាំងទាំង៣ ឯកឧត្តម លោកជំទាវ លោក លោកស្រី អនុប្រធាន  និងសមាជិក សមាជិកា គណៈកម្មាធិការសាខានិងក្រុមប្រតិបត្តិសាខា បាននាំយកទេយ្យវត្ថុ គ្រឿង ឧបភោគបរិភោគ និងបច្ច័យ ទៅប្រគេនដល់ព្រះ សង្ឃដែលគង់នៅក្នុងវត្តព្រះពុទ្ធមានជ័យ ហៅវត្តប៉ាលហាល ឋិតនៅសង្កាត់ប៉ាលហាល ក្រុងព្រះវិហារ។

នៅក្នុងឱកាសដ៏វិសេសវិសាលនេះ យើងខ្ញុំទាំងអស់គ្នា សូមបួងសួងដល់គុណបុណ្យព្រះរតនៈត្រ័យបារមីថែរក្សាព្រះមហាស្វេតឆ័ត្រ វត្ថុសក្តិសិទ្ធក្នុងលោក ទេវតាថែរក្សាទឹកដី នៃព្រះរាជាណាចក្រកម្ពុជា ពិសេសទេវតាឆ្នាំថ្មីព្រះនាម មណ្ឌាទេវី សូមជួយបីបាច់ថែរក្សា សម្តេចព្រះមហាក្សត្រីនរោត្តម មុនិនាថ សីហនុ ព្រះវររាជមាតាជាតិខ្មែរ ជាទីសក្ការៈដ៏ខ្ពង់ខ្ពស់ សូមព្រះអង្គមានព្រះបរមសុខគ្រប់ប្រការដើម្បីគង់ប្រថាប់ជាម្លប់ដ៏ត្រជាក់ដល់ប្រជារាស្រ្ត ជាកូនចៅ ចៅទួតរបស់ព្រះអង្គ សូមព្រះអង្គប្រកបតែនឹងពុទ្ធពរទាំងបួនប្រការគឺ អាយុ វណ្ណៈ សុខៈពលៈកុំបីឃ្លៀងឃ្លាតឡើយ ។

សូមបញ្ជាក់ថា គ្រឿងឧបភោគបរិភោគ និងបច្ច័យដែលបានប្រគេនជូនក្នុងមួយវត្តរួមមាន៖នំបញ្ចុក ការីនំប៉័ង អង្ករ២០០គីឡូក្រាម មី៨កេស ត្រីខ១ កេស ទឹកស៊ីអ៊ីវ១កេស  ទឹកក្រូច៦ កេស ទឹកសុទ្ធ ៧ កេស  និងបច្ច័យចំនួន ៣,៤៧៥,០០០រៀល។ ដោយឡែកសម្រាប់ព្រះសង្ឃចំនួន២០ អង្គ ក្នុង១ អង្គបន្ថែមជូនបច្ច័យ ៥០,០០០រៀល និងលោកយាយ លោកតាអាចារ្យ ៧ នាក់ ក្នុងម្នាក់ ៗថវិកា១០,០០០រៀល ឃីត១ ផងដែរ៕