• ភាសាខ្មែរ
  • English
សង្គ្រោះជីវិត​ ផ្លាស់ប្តូរផ្នត់គំនិត
អ៊ីម៉ែល​ កាកបាទក្រហមកម្ពុជា
វីដីអូ កាកបាទក្រហមកម្ពុជា
ក្រាំងមាសអក្សរសាស្ត្រសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន
Press Release May 8, 2018
1/1

សាខាកាកបាទក្រហមកម្ពុជាខេត្តកណ្តាលចូលរួមព្រះរាជពិធីបុណ្យចម្រើនព្រះជន្មសម្តេចម៉ែ

នៅរសៀលថ្ងៃអង្គារ ទី១៥ ខែមិថុនា ឆ្នាំ២០២១ ឯកឧត្តម គង់ សោភ័ណ្ឌ ប្រធានគណៈកម្មាធិការសាខាកាកបាទក្រហមកម្ពុជាខេត្ត និងសហការី បាននាំយកទេយ្យទាន និងបច្ច័យ ប្រគេនសម្តេចព្រះមង្គលទេព្វាចារ្យ វង្ស អានេតា ព្រះសង្ឃនាយករង ព្រះមេគណគណធម្មយុត្តិកនិកាយខេត្តកណ្តាល និងជា ព្រះចៅអធិការវត្តព្រះឥន្ទ្រសាមគ្គីធម៌ ស្ថិតក្នុងឃុំក្រាំងម្កាក់ ស្រុកអង្គស្នួល ដើម្បីអបអរសាទរក្នុងឱកាសដ៏បវរមហាប្រសើរនៃព្រះរាជពិធីបុណ្យចម្រើនព្រះជន្មគម្រប់ខួប ៨៥ព្រះវស្សាយាងចូល ៨៦ព្រះវស្សានៃសម្តេចព្រះមហាក្សត្រី នរោត្តម មុនិនាថ សីហនុ ព្រះវររាជមាតាជាតិខ្មែរ ក្នុងសេរីភាព សេចក្តីថ្លៃថ្នូរ និងសុភមង្គល ព្រះប្រធាន កិត្តិយសកាកបាទក្រហមកម្ពុជាជាទីសក្ការៈដ៏ខ្ពង់ខ្ពស់បំផុត នៅថ្ងៃទី១៨ ខែមិថុនា  ឆ្នាំ២០២១ខាងមុខនេះ ។

ឯកឧត្តម គង់ សោភ័ណ និងសហការីនៃសាខាកាកបាទក្រហមកម្ពុជាខេត្តកណ្តាលទាំងអស់ សូមលើកហត្ថប្រណម្យបួងសួង ដល់គុណបុណ្យព្រះរតនត្រ័យកែវទាំងបី វត្ថុស័ក្តិសិទ្ធិទាំងអស់នៅលើលោក ជាពិសេសសូមទេព្តារក្សាព្រះមហាស្វេតច្ឆត្រ បារមីព្រះវិញ្ញាណក្ខន្ធនៃអតីតព្រះមហាក្សត្រ ព្រះមហាក្សត្រិយានីខ្មែរគ្រប់ព្រះអង្គ សូមឫទី្ធតេជៈបារមីខ្លាំងក្លាទាំងអស់ ជាពិសេសបារមីព្រះវិញ្ញាណក្ខន្ធអតីតព្រះករុណាព្រះមហាវីរក្សត្រ ព្រះវររាជបិតា ព្រះបរមរតនកោដ្ឋ សូមប្រោសព្រះរាជប្រទានប្រោះព្រំប្រសិទ្ធពរជ័យ សិរីសួស្តីថ្វាយសម្តេចព្រះមហាក្សត្រី ព្រះវររាជមាតាជាតិខ្មែរ ព្រះប្រធានកិត្តិយសកាកបាទក្រហមកម្ពុជាជាទីគោរពសក្ការៈដ៏ខ្ពង់ខ្ពស់បំផុត សូមព្រះអង្គប្រកបដោយព្រះបរមសុខគ្រប់ប្រការមានព្រះរាជសុខភាពល្អបរិបូរណ៍ និងព្រះជន្មាយុយឺនយូរជាងរយព្រះវស្សា ដើម្បី គង់ប្រថាប់ជាម្លប់ដ៏ត្រជាក់ត្រជុំនៃប្រជានុរាស្រ្ត ជាកូន ចៅ ចៅទួតរបស់ព្រះអង្គទូទាំងប្រទេសយូរអង្វែងរៀង ដរាបតទៅ ។

ក្នុងឱកាសនោះដែរបន្ទាប់ពីព្រះសង្ឃស្វាធ្យាយចម្រើនព្រះបរិត្តទៅតាមទំនៀមទំលាប់ប្រពៃណីសាសនារួចមក ឯកឧត្តមប្រធានគណ:កម្មាធិការសាខា និងភ្ញៀវកិត្តិយសទាំងអស់បានប្រគេនទេយ្យទានចំពោះព្រះសង្ឃរួមមាន ៖ អង្ករ ១តោន ,មី ១២កេស ,ត្រីខ ២កេស ,ទឹកសុទ្ធ ១០កេស ,ទឹកក្រូច ៥កេស ,ទឹកផ្លែឈើ ៥កេស  ,ទឹកដោះគោ ១កេស ,ស្ករស ១០គីឡូក្រាម ,ម៉ាស់ ២៥ប្រអប់ ,ជែល ២កេស,ផ្លែឈើស្រស់ ៥កន្ត្រក និងបច្ច័យចំនួន ៥លានរៀល ៕