• ភាសាខ្មែរ
  • English
សង្គ្រោះជីវិត​ ផ្លាស់ប្តូរផ្នត់គំនិត
អ៊ីម៉ែល​ កាកបាទក្រហមកម្ពុជា
វីដីអូ កាកបាទក្រហមកម្ពុជា
ក្រាំងមាសអក្សរសាស្ត្រសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន
Press Release May 8, 2018
1/1

សាខាកាកបាទក្រហមកម្ពុជាខេត្តក្រចេះប្រារព្ធព្រះរាជពិធីបុណ្យចំរើនព្រះជន្មសម្តេចម៉ែ

ដើម្បីអបអរសាទរឱកាសដ៏បវរមហាប្រសើរ នៃព្រះរាជពិធីបុណ្យចំរើនព្រះជន្មគំរប់ខួប ៨៥ ព្រះវស្សា យាងចូល ៨៦ ព្រះវស្សា សម្តេចព្រះមហាក្សត្រី នរោត្តម មុនិនាថ សីហនុ ព្រះវររាជមាតាជាតិខ្មែរ ក្នុងសេរីភាព សេចក្តីថ្លៃថ្នូរ និងសុភមង្គល ព្រះប្រធានកិត្តិយស កាកបាទក្រហមកម្ពុជា ជាទីគោរពសក្ការៈដ៏ខ្ពង់ខ្ពស់ ដែលនឹងប្រារព្ធនៅថ្ងៃទី ១៨ ខែ មិថុនា ឆ្នាំ ២០២១ ដែលនិងឈានមកនាពេលខាងមុខនេះ។ នៅព្រឹកថ្ងៃអង្គារ ទី១៥ ខែមិថុនា ឆ្នាំ២០២១ នេះលោកជំទាវ ហឹង ណារី វ៉ាថន អនុប្រធានកិត្តិយសសាខាកាកបាទក្រហមកម្ពុជាខេត្តក្រចេះ រួមជាមួយ ឯកឧត្តម ធុន គ្រី អនុប្រធានអចិន្រ្តៃយ៍គណៈកម្មាធិការសាខា និងសហការី ព្រមទាំង យុវជនកាកបាទក្រហមកម្ពុជា អ្នកស្ម័គ្រចិត្ត បាននាំយកទេយ្យវត្ថុគ្រឿងឧបភោគបរិភោគ និងបច្ច័យ ទៅប្រគេនដល់ព្រះសង្ឃដែលគង់នៅក្នុងវត្តចំនួនពីរ គឺវត្តទួលមនោរម្យ សង្កាត់ក្រគរ ក្រុងក្រចេះ និងវត្តគោលាប់ ឃុំគោលាប់ ស្រុកចិត្របុរី។

នៅក្នុងឱកាសដ៏វិសេសវិសាលនេះ យើងខ្ញុំទាំងអស់គ្នា សូមបួងសួងដល់គុណបុណ្យព្រះរតនៈត្រ័យបារមីថែរក្សាព្រះមហាស្វេតឆ័ត្រ វត្ថុសក្តិសិទ្ធក្នុងលោក ទេវតាថែរក្សាទឹកដី នៃព្រះរាជាណាចក្រកម្ពុជា ពិសេសទេវតាឆ្នាំថ្មីព្រះនាម មណ្ឌាទេវី សូមជួយបីបាច់ថែរក្សា សម្តេចព្រះមហាក្សត្រីនរោត្តម មុនិនាថ សីហនុ ព្រះវររាជមាតាជាតិខ្មែរ ជាទីសក្ការៈដ៏ខ្ពង់ខ្ពស់ សូមព្រះអង្គមានព្រះបរមសុខគ្រប់ប្រការដើម្បីគង់ប្រថាប់ជាម្លប់ដ៏ត្រជាក់ដល់ប្រជារាស្រ្ត ជាកូនចៅ ចៅទួតរបស់ព្រះអង្គ សូមព្រះអង្គប្រកបតែនឹងពុទ្ធពរទាំងបួនប្រការគឺ អាយុ វណ្ណៈ សុខៈពលៈកុំបីឃ្លៀងឃ្លាតឡើយ ។

សូមបញ្ជាក់ថា គ្រឿងឧបភោគបរិភោគ និងបច្ច័យដែលបានប្រគេនជូនក្នុងមួយវត្តរួមមាន៖ ចង្ហាន់ ម្ហូបអាហារ បង្អែម និងអង្ករ៥០គីឡូក្រាម មី២កេស ត្រីខ២០កំប៉ុង ទឹកស៊ីអ៊ីវ២យួរ ស្កសរ២កញ្ចប់ ទឹកក្រូច២កេសទឹកបរិសុទ្ធ២កេស និងបច្ច័យចំនួន៣០០,០០០រៀល។ ដោយឡែកសម្រាប់ព្រះសង្ឃក្នុង១អង្គបន្ថែមជូនបច្ច័យ៣០,០០០រៀល និងលោកតាអាចារ្យថវិកាម្នាក់ៗ២០,០០០រៀលផងដែរ៕