• ភាសាខ្មែរ
  • English
សង្គ្រោះជីវិត​ ផ្លាស់ប្តូរផ្នត់គំនិត
អ៊ីម៉ែល​ កាកបាទក្រហមកម្ពុជា
វីដីអូ កាកបាទក្រហមកម្ពុជា
ក្រាំងមាសអក្សរសាស្ត្រសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន
Press Release May 8, 2018
1/1

សាខាកាកបាទក្រហមកម្ពុជាខេត្តស្ទឹងត្រែង ផ្តល់អំណោយមនុស្សធម៌ ដល់ប្រជាពលរដ្ឋងាយរង គ្រោះ និងរងផលប៉ះពាល់ដោយសារជំងឺកូវីដ-១៩

នារសៀលថ្ងៃចន្ទ ទី១៤ ខែមិថុនា  ឆ្នាំ២០២១ នេះឯកឧត្ដម ម៉ុម  សារឿនប្រធាន គណៈកម្មាធិការសាខា​​ កាកបាទក្រហមកម្ពុជាខេត្តស្ទឹងត្រែង បានចុះសួរសុខទុក្ខនិងផ្តល់អំណោយមនុស្សធម៌ជូនប្រជាពលរដ្ឋ​ងាយរងគ្រោះបំផុត ចាស់គ្មានទីពឹង ស្ត្រីមេម៉ាយ កុមារកំព្រា ជនពិការ ចំនួន ៧៦គ្រួសារ រស់នៅក្នុងភូមិឫទ្ធីសែនជ័យ២ ឃុំអូរស្វាយ ស្រុកបុរីអូរស្វាយសែនជ័យ ខេត្តស្ទឹងត្រែង។ មានប្រសាសន៍នាឱកាសនោះ  ឯកឧត្តម ម៉ុម សារឿន បានពាំនាំមកនូវប្រសាសន៍ផ្តាំផ្ញើសួរសុខទុក្ខពីសំណាក់  សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា ដែលជានិច្ចកាលសម្តេចតែងតែគិតគូរពីសុខទុក្ខរបស់បងប្អូនប្រជាពលរដ្ឋជួបការលំបាក អ្នកមានជំងឺ ស្ត្រីមានផ្ទៃពោះ ជាពិសេស ជនងាយរងគ្រោះ និងជនរងគ្រប់ ប្រភេទ  ដោយមិនប្រកាន់រើសអើងវណ្ណៈ ជាតិសាសន៍ ពណ៌សម្បុរ ឬនិន្នាការនយោបាយអ្វីឡើយ។

ទន្ទឹមនឹងនោះឯកឧត្តម បានសំណូមពរដល់បងប្អូនប្រជាពលរដ្ឋទាំងអស់  ឲ្យបន្តការយកចិត្តទុកដាក់ខ្ពស់ថែទាំសុខភាព ព្រមទាំងប្រកាន់ភ្ជាប់នូវអនាម័យល្អ រស់នៅស្អាត ហូបស្អាត ផឹកស្អាត ដើម្បីការពារឲ្យបាននៅជំងឺរាតត្បាតផ្សេងៗ  ជា ពិសេស ជំងឺ ដ៏កាចសាហាវ វិរុសកូវីដ-១៩ ដែលកំពុងរីករាលដាលនៅក្នុងសហគមន៍យ៉ាងខ្លាំង ។  ឯកឧត្តម ប្រធានក៏បានជំរុញលើកទឹកចិត្ត ឲ្យពុកម៉ែបងប្អូនប្រជាពលរដ្ឋទាំងអស់  ត្រូវយកចិត្តទុកដាក់ក្នុងការបង្កបង្កើនផល ឱ្យបានទាន់ដើមរដូវវស្សា និងចិញ្ចឹមសត្វ ដើម្បីជួយសម្រួលជីវភាពរស់នៅរបស់បងប្អូនប្រជាពលរដ្ឋឲ្យបានល្អប្រសើរ។

សូមបញ្ជាក់ផងដែរថាអំណោយសាខាកាកបាទក្រហមកម្ពុជាដែលផ្តល់ជូនដល់ បងប្អូនប្រជាពលរដ្ឋនាពេលនេះ  ដោយក្នុង១គ្រួសារទទួលបាន៖ អង្ករ២៥គីឡូក្រាម មី ១កេស, ត្រីខ១យួរ, ឃីត១កញ្ចប់, ទឹកក្រូច១ដប ផងដែរ៕