• ភាសាខ្មែរ
  • English
សង្គ្រោះជីវិត​ ផ្លាស់ប្តូរផ្នត់គំនិត
អ៊ីម៉ែល​ កាកបាទក្រហមកម្ពុជា
វីដីអូ កាកបាទក្រហមកម្ពុជា
ក្រាំងមាសអក្សរសាស្ត្រសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន
Press Release May 8, 2018
1/1

សាខាកាកបាទក្រហមកម្ពុជាខេត្តស្ទឹងត្រែងធ្វើយុទ្ធនាការផ្សព្វផ្សាយពីវិធីកាត់បន្ថយហានិភ័យពីការឆ្លង ជំងឺកូវីដ-១៩

សាខា កក្រក ខេត្តស្ទឹងត្រែង​៖ នៅថ្ងៃសៅរ៍​ ៥កើត ខែចេត្រ ឆ្នាំកុរ ឯកស័ក ព.ស.២៥៦៣ ត្រូវនឹងថ្ងៃទី ២៨ ខែមីនា ឆ្នាំ ២០២០ ដោយមានការយកចិត្តទុកដាក់ខ្ពស់ពីឯកឧត្តម ម៉ុម​ សារឿន​ ប្រធានគណៈកម្មាធិការសាខា បានចាត់ឲ្យក្រុម​ប្រតិបត្តិ​សាខា​កាកបាទក្រហមកម្ពុជា​ខេត្ត​ សហការ​ជាមួយ​មន្ទីរសុខាភិបាលខេត្ត​ និង​មាន​ការចូលរួម​ពី​អ្នក​ស្ម័គ្រ​ចិត្ត​ភូមិ​ សរុប​ចំនួន​១៣រូប​ បានចុះធ្វើយុទ្ធនាការផ្សព្វផ្សាយពីវិធីកាត់បន្ថយហានិភ័យពីការឆ្លង ជំងឺកូវីដ-១៩ នៅក្នុងភូមិ​ថ្មី​​ សង្កាត់​សាមគ្គី​​ ក្រុងស្ទឹងត្រែង​​ ខេត្តស្ទឹងត្រែង​។សាខាខេត្តបានចែក​សាប៊ូ​ Protex ដល់​ដៃ​ប្រជាពលរដ្ឋ​ចំនួន​២០០ដុំ​ និងបិទ​Poster​ ស្តី​ពី​វិធី​កាត់​បន្ថយ​ហានិភ័យ​ពី​ការឆ្លង​ជំងឺ​កូវីដ​១៩​ ដល់​ជញ្ជាំង​ផ្ទះ​​ប្រជាពលរដ្ឋ​ចំនួន​១០០សន្លឹក​​ ដល់​ខ្នង​ផ្ទះ​ចំនួន​ប្រមាណ​៨៤ខ្នងផ្ទះ​ ហេីយ​Poster ដែល​សាខា​បាន​ទទួលបាន​ពី​កាកបាទក្រហមកម្ពុជា​ មា​ន​អត្ថន័យ​អប់រំ​​ដូច​ខាងក្រោម​៖
១-លាង​ដៃ​ឲ្យ​បាន​ញឹកញាប់​ជា​មួយ​សាប៊ូ​ និង​ទឹក​ស្អាត​ ឬទឹក​អាល់​កុលលាង​ដៃ​ ឬអាល់កុល​ហ្សែល​
២-ខ្ទប់​មាត់​ និង​ច្រមុះ​នៅ​ពេល​ក្អក​ ឬកណ្តាស់ដោយ​ប្រេី​កែង​ដៃ​ឬ​ក្រដាស​អនាម័យ​ រួច​បោះ​ចោល​ក្នុង​ធុង​សំរាម​ឲ្យ​បាន​ត្រឹមត្រូវ​
៣-ជៀសវាង​ប៉ះ​ពាល់​ជិតស្និទ្ធ​ជាមួយ​អ្នក​ដែល​មាន​គ្រុន​ក្តៅ​ ក្អក​ ឬផ្តាសាយ
៤-ជៀសវាង​ប៉ះពាល់​ភ្នែក​ ច្រមុះ​ ឬមាត់
៥-បរិភោគ​អាហារ​ដែល​ចម្អិន​បាន​ឆ្អិន​ល្អ​
៦-ស្វាគមន៍​ដោយ​សំពះ​ ជំនួស​ការ​ចាប់​ដៃ​ ។