• ភាសាខ្មែរ
  • English
សង្គ្រោះជីវិត​ ផ្លាស់ប្តូរផ្នត់គំនិត
អ៊ីម៉ែល​ កាកបាទក្រហមកម្ពុជា
វីដីអូ កាកបាទក្រហមកម្ពុជា
ក្រាំងមាសអក្សរសាស្ត្រសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន
Press Release May 8, 2018
1/1

សាខាកាកបាទក្រហមកម្ពុជាខេត្តស្វាយរៀង ទទួលអំណោយមនុស្សធម៌ពីសប្បុរសជន

នៅព្រឹកថ្ងៃចន្ទ ទី០៧ ខែមិថុនា ឆ្នាំ២០២១ នេះ ឯកឧត្តម វ៉ា ថន ប្រធានគណៈកម្មាធិការសាខាកាកបាទក្រហមកម្ពុជាខេត្តក្រចេះ និងសហការី បានបន្តចុះសួរសុខទុក្ខនិងនាំយកអំណោយមនុស្សធម៌ ទៅចែកជូនដល់គ្រួសាររងគ្រោះដោយខ្យល់កន្រ្តាក់ ៣០គ្រួសារ  និងគ្រួសារចាស់ជរា កុមារកំព្រា ស្រ្តីមេម៉ាយ  ១៨គ្រួសារ សរុបចំនួន៤៨គ្រួសារ នៅឃុំរលួសមានជ័យ ស្រុកសំបូរ ខេត្តក្រចេះ ។ ក្នុងឱកាសនោះដែរ ឯកឧត្តម បានពាំនាំនូវប្រសាសន៍ផ្តាំផ្ញើសួរសុខទុក្ខពីសំណាក់ សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា ជូនដល់បងប្អូនប្រជាពលរដ្ឋទាំងអស់ ដែលជានិច្ចកាល សម្តេចតែងតែយកចិត្តទុកដាក់ គិតគូរពីសុខទុក្ខដោយមិនប្រកាន់និន្នាការនយោបាយអ្វីឡើយ ជាពិសេសបងប្អូនដែលកំពុងរងគ្រោះថ្នាក់ដោយគ្រោះធម្មជាតិនៅពេលនេះ និងបានផ្តាំផ្ញើជូនបងប្អូនទាំងអស់ឱ្យមានការប្រុងប្រយ័ត្ន និងថែរក្សាសុខភាពឱ្យបានល្អ ត្រូវរស់នៅស្អាត ពិសាទឹកឆ្អិន និងគេងក្នុងមុងជានិច្ច ជាពិសេស សូមជួយមើលថែទាំក្មេងៗនិងចាស់ជរា ឱ្យបានល្អនារដូវភ្លៀងនេះ។

ជាមួយគ្នានេះដែរ ឯកឧត្តម ក៏បានចូលរួមសោកស្តាយជាខ្លាំង ជាមួយបងប្អូនប្រជាពលរដ្ឋដែលរងគ្រោះដោយសារខ្យល់កន្ត្រាក់នេះ ដែលបានបណ្តាលឱ្យខូចខាត ទ្រព្យសម្បត្តិ និងរងរបួសដោយហេតុការណ៏នេះ ព្រមទាំងបានផ្តាំផ្ញើសូមឱ្យបងប្អូនមានការប្រុងប្រយ័ត្ន នៅពេលភ្លៀងត្រូវបិទទូរស័ព្ទ បើនៅតាមទីវាលត្រូវរកកន្លែងដែល មានសុវត្ថិភាពជ្រក ចំពោះការបើកបរត្រូវប្រុងប្រយ័ត្នជាប់ជានិច្ច។

បន្ទាប់មក ឯកឧត្តម ក៏បានជម្រាបពីការរីករាលដាលពីជំងឺកូវីដ១៩ ដោយបានឱ្យបងប្អូនទាំងអស់គ្នារត្រូវយកចិត្តទុកដាក់គិតគូរជានិច្ចពីសុខភាពអនាម័យ និងសុវត្ថិភាពផ្ទាល់ខ្លួន តាមរយៈការចូលរួមអនុវត្តវិធានការការពារ និងរក្សាអនាម័យ ចូលរួមអនុវត្តនូវអនុសាសន៍ដ៏ខ្ពង់ខ្ពស់របស់ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា ជាពិសេស ៣ការពារ ៣កុំ ២ចូលរួម ក៏ដូចជាសារអប់រំនានារបស់ក្រសួងសុខាភិបាល ដើម្បីចូលរួមកាត់បន្ថយ និងបង្ការទប់ស្កាត់ការរីករាលដាលនៃជំងឺកូវីដ១៩។

អំណោយដែលបានផ្តល់ជូនសម្រាប់គ្រួសាររងគ្រោះដោយខ្យល់កន្រ្តាក់៣០គ្រួសារ ក្នុង១គ្រួសារទទួលបាន៖ អង្ករ២៥គីឡូក្រាម មី១កេស ត្រីខ១០កំប៉ុង ទឹកស៊ីអ៊ីវ១យួរ តង់១ និងថវិកា៥០.០០០រៀល។  ជាមួយគ្នានេះសម្រាប់គ្រួសារងាយរងគ្រោះ១៨គ្រួសារ ក្នុង១គ្រួសារទទួលបាន៖ អង្ករ២៥គីឡូក្រាម មី១កេស ត្រីខ១០កំប៉ុង ទឹកស៊ីអ៊ីវ១យួរ និងថវិកា៥០.០០០រៀល។