• ភាសាខ្មែរ
  • English
សង្គ្រោះជីវិត​ ផ្លាស់ប្តូរផ្នត់គំនិត
អ៊ីម៉ែល​ កាកបាទក្រហមកម្ពុជា
វីដីអូ កាកបាទក្រហមកម្ពុជា
ក្រាំងមាសអក្សរសាស្ត្រសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន
Press Release May 8, 2018
1/1

សាខាកាកបាទក្រហមកម្ពុជាខេត្តស្វាយរៀង ទទួលអំណោយមនុស្សធម៌ពីសប្បុរសជន

នាព្រឹកថ្ងៃទី០៧ ខែមិថុនា ឆ្នាំ២០២១ ឯកឧត្តម សុខ រស់ អភិបាលរងខេត្ត ប្រគល់ម៉ាស់ចំនួន ៣០.០០០ ម៉ាស់ ដល់សាខាកាកបាទក្រហមកម្ពុជាខេត្តស្វាយរៀង ទទួលដោយលោកសរ វណ្ណា នាយកសាខា ដើម្បីប្រើប្រាស់ក្នុងវិស័យមនុស្សធម៌នៅពេលចុះអប់រំផ្សព្វផ្សាយទប់ស្កាត់ការរីករាលដាល នៃជំងឺកូវីដ ១៩ នៅក្នុងខេត្ត ។  នៅថ្ងៃដរដែលនោះដែរនៅទីស្នាក់ការសាខាកាកបាទក្រហមកម្ពុជាខេត្តស្វាយរៀង លោកជំទាវ ដួង វណ្ណា ប្រធានកិត្តិយសសាខា និងសហការី បានទទួលមូលនិធិ អបអរខួបទី ១៥៨ ទិវា ពិភពលោក កាកបាទក្រហម អឌ្ឍចន្ទក្រហម ៨ ឧសភា ២០២១ពីឯកឧត្តម ហែម ពិសិដ្ឋ អភិបាលរងខេត្តស្វាយរៀង និងលោកជំទាវ ចំនួន ១លានរៀល ក្រុមហ៊ុន មីស អ៊ែលថាយស៊ីង ឯ.ក ៤ លាន រៀល លោក ឥន្ទ ទឹម ប្រធានសាខាពន្ធដារខេត្ត និងលោកស្រី ២ លានរៀល និងលោកជំទាវ គង់ សារ៉េត ហមគិន  ២០០ ដុល្លារ។ ឆ្លើយតបទៅនឹងទឹកចិត្តមនុស្សធម៌របស់ ឯកឧត្តម លោកជំទាវ និងក្រុមហ៊ុនវិស័យឯកជនដែលបាន បរិច្ចាកធនធានផ្ទាល់ខ្លួន និងរបស់ក្រុមហ៊ុន ឧបត្ថម្ភដល់សាខាកាកបាទក្រហមកម្ពុជាខេត្តនាថ្ងៃនេះ ពិតជាបានចូលរួមចំណែកយ៉ាងធំធេង ដើម្បីឆ្លើយតបសេចក្តីត្រូវការចំពោះជនរងគ្រោះ និងងាយ រងគ្រោះមហន្តរាយ នៅក្នុងខេត្ត បានទាន់ពេលវេលា ។ សាខាកាកបាទក្រហមកម្ពុជាខេត្តស្វាយរៀង នៅតែបន្តទទួលថវិកា ស្បៀង និងសម្ភារពីសំណាក់សប្បុរសជន   ចំពោះការចូលរួមវិភាគទានថវិកា សម្ភារ ពីសំណាក់ ឯកឧត្តម លោកឧកញ៉ា លោកជំទាវ លោក លោកស្រី ជាសប្បុរសជននិងសូមឲ្យ ទទួលបាននូវពុទ្ធពរទាំង ៤ ប្រការ គឺ អាយុ វណ្ណៈ សុខៈ ពលៈ កុំបីឃ្លៀងឃ្លាតឡើយ ៕