• ភាសាខ្មែរ
  • English
សង្គ្រោះជីវិត​ ផ្លាស់ប្តូរផ្នត់គំនិត
អ៊ីម៉ែល​ កាកបាទក្រហមកម្ពុជា
វីដីអូ កាកបាទក្រហមកម្ពុជា
ក្រាំងមាសអក្សរសាស្ត្រសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន
Press Release May 8, 2018
1/1

សាខាកាកបាទក្រហមកម្ពុជាខេត្តស្វាយរៀងទទួលថវិកាពីសប្បុរសជន

នាថ្ងៃទី៤ ខែឧសភា ឆ្នាំ២០២១ នៅសាលាខេត្តស្វាយរៀង ឯកឧត្តម ម៉ែន វិបុល ប្រធានគណៈកម្មាធិការសាខាកាកបាទក្រហមកម្ពុជាខេត្តស្វាយរៀង បានទទួលមូលនិធិពីសប្បុរសជន អបអរខួបទី ១៥៨ ទិវាពិភពលោក កាកបាទក្រហម អឌ្ឍចន្ទក្រហម ៨ ឧសភា ២០២១ ប្រធានបទ (ទាំងអស់គ្នារួមជាមួយកាកបាទក្រហមកម្ពុជា ប្រយុទ្ធនឹងជំងឺកូវីដ-១៩ និងកសាងភាពធន់របស់សង្គមជាតិ) ។ មូលនិធិដែលទទួលបានពីលោក ស៊ីញ ប៉ាវគ័រ អគ្គនាយកតំបន់សេដ្ឋកិច្ចពិសេស ឈីលូ ថវិកាចំនួន ៦.០០០ ដុល្លារ ប្រគល់ជូនសាខាកាកបាទក្រហមកម្ពុជាខេត្តស្វាយរៀង តាមសេចក្តីប្រកាសព័ត៌មានរបស់ កាកបាទក្រហមកម្ពុជា និងសេចក្តីអំពាវនាវរបស់សាខា ក្នុងឱកាសអបអរសាទរខួបទី ១៥៨ ទិវាពិភពលោក កាកបាទក្រហម អឌ្ឍចន្ទក្រហម ៨ ឧសភា ២០២១ ។

ឯកឧត្តម ម៉ែន វិបុល បានមានប្រសាសន៍ឆ្លើយតបទៅនឹងទឹកចិត្តជ្រះថ្លារបស់លោកអគ្គនាយក តំបន់សេដ្ឋកិច្ចពិសេស ឈីលូ បានយកមូលនិធិមកប្រគល់ជូនសាខាកាកបាទក្រហមកម្ពុជាខេត្តស្វាយរៀង ថ្ងៃនេះពិតជាបានរួមចំណែកការងារមនុស្សធម៌ជួយដល់ជនរងគ្រោះ និងងាយរងគ្រោះមហន្តរាយតាម សហគមន៍ដោយស្រមតាមប្រធានបទ (ទាំងអស់គ្នារួមជាមួយកាកបាទក្រហមកម្ពុជា ប្រយុទ្ធនឹងជំងឺកូវីដ-១៩ និង កសាងភាពធន់របស់សង្គមជាតិ) ។ ក្នុងនាមប្រធានគណៈកម្មាធិការសាខាកម្ពុជាខេត្តស្វាយរៀង សូមថ្លែងអំណរគុណដ៍ជ្រាលជ្រៅចំពោះ ឯកឧត្តម លោក លោកស្រី ដែលនាំមកនូវមូលនិធិ និងសម្ភារ នាពេលកន្លងមកក៍ដូចជាពេលនេះ សូមឲ្យទទួលបាននូវ ពុទ្ធពរ ទាំង ៤ ប្រការ គឺ អាយុ វណ្ណៈ សុខៈ ពលៈ កុំបីឃ្លៀងឃ្លាតឡើយ ។