• ភាសាខ្មែរ
  • English
សង្គ្រោះជីវិត​ ផ្លាស់ប្តូរផ្នត់គំនិត
អ៊ីម៉ែល​ កាកបាទក្រហមកម្ពុជា
វីដីអូ កាកបាទក្រហមកម្ពុជា
ក្រាំងមាសអក្សរសាស្ត្រសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន
Press Release May 8, 2018
1/1

សាខាកាកបាទក្រហមកម្ពុជាខេត្តស្វាយរៀងនាំយកស្បៀងជូនស្រុកស្វាយជ្រំសម្រាប់បន្តចែកជូន ប្រជាជនងាយរងគ្រោះ

នៅថ្ងៃពុធ ទី០២ ខែមិថុនា ឆ្នាំ២០២១ នៅទីស្នាក់ការអនុសាខាកាកបាទក្រហមកម្ពុជាស្រុកស្វាយជ្រុំ លោកជំទាវ ដួង វណ្ណា អនុប្រធានក្រុមការងារចុះជួយស្រុកស្វាយជ្រុំ និងសហការី បាននាំយកអំណោយមនុស្សធម៏ប្រគល់ ជូនដល់អនុសាខាកាកបាទក្រហមកម្ពុជាស្រុក សម្រាប់ត្រៀមបម្រុងឆ្លើយតបជួយប្រជាពលរដ្ឋនៅពេលមាន គ្រោះមហន្តរាយកើតឡើង ។ អំណោយទាំងអស់រួមមាន៖ អង្ករ ១.៥៧៥ គ.ក្រ មី ១០ កេស ត្រីខ ៥០ យួ ម៉ាស់ ២.៥០០ បន្ទះ ។ នៅក្នុងពិធីនេះលោកជំទាវ ដួង វណ្ណា បានមានប្រសាសន៍ផ្តាំផ្ញើដល់លោក ប្រធានគណៈកម្មាធិការ អនុសាខាកាកបាទក្រហមកម្ពុជាស្រុកស្វាយជ្រុំ ក្រោយពីទទួលបានអំណោយទាំងអស់នេះ ត្រូវយកទៅឆ្លើយតប ជនងាយរងគ្រោះ និងរងគ្រោះមហន្តរាយផ្សេងៗឲ្យទាន់ពេលវេលា ហើយត្រូវយកចិត្តទុកដាក់តាមដាន ស្ថានភាពគ្រោះមហន្តរាយ  និងកត្តាជនងាយរងគ្រោះនៅក្នុងសហគមន៍របស់ខ្លួន ក្នុងការឆ្លើយតបឲ្យបាន ទាន់ពេលវេលាក្នុងកំរិតតិចតួច បើករណីច្រើនលើសពីលទ្ធភាពត្រូវរាយការណ៍ និងផ្តល់ព័ត៌មានឲ្យសាខាខេត្ត ជាបន្ទាន់ ដើម្បីសាខាដោះស្រាយឆ្លើយតបជូនបានទាន់ពេលវេលា ជាពិសេសក្នុងករណីមានប្រជាពលរដ្ឋ ចំណាកស្រុកទើបត្រឡប់មកវិញ ត្រូវតាមដានពីសុខភាពរបស់ពួកគាត់ឲ្យបានល្អិតល្អន់ និងណែនាំអោយ ការពារខ្លួនជៀសវាងការឆ្លងនឹងជំងឺកូវីដ ១៩ ជាពិសេសត្រូវអនុវត្តតាមអនុសាសន៍របស់សម្តេចតេជោ ហ៊ុនសែន ៣ កុំ ៣ ការពារ ។