• ភាសាខ្មែរ
  • English
សង្គ្រោះជីវិត​ ផ្លាស់ប្តូរផ្នត់គំនិត
អ៊ីម៉ែល​ កាកបាទក្រហមកម្ពុជា
វីដីអូ កាកបាទក្រហមកម្ពុជា
ក្រាំងមាសអក្សរសាស្ត្រសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន
Press Release May 8, 2018
1/1

សាខាកាកបាទក្រហមកម្ពុជាខេត្តបន្ទាយមានជ័យផ្តល់អំណោយជូនគ្រួសាររងគ្រោះខ្យល់កន្ត្រាក់ នៅស្រុកថ្មពួក

ឯកឧត្តម អ៊ុ រាត្រី ប្រធានគណៈកម្មាធិការសាខាកាកបាទក្រហមកម្ពុជាខេត្ត កាលពីថ្ងៃទី ២ មិថុនា ២០២១ បានអញ្ជើញចុះសំណេះសំណាល និងចែកអំណោយដ៍ថ្លៃថ្លារបស់សម្តេចកិត្តព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុន សែន ប្រធានកាកបាទក្រហមកម្ពុជា ជូនគ្រួសាររងគ្រោះខ្យល់កន្ត្រាក់ ២០ គ្រួសារ នៅឃុំបន្ទាយឆ្មារ និង ឃុំគោករមៀត ស្រុកថ្មពួក ខេត្តបន្ទាយមានជ័យ ។ នាឱកាសនោះក្នុងនាមសាខាកាកបាទក្រហមកម្ពុជា ឯកឧត្តម អ៊ុ រាត្រី មានប្រសាសន៍ពាំនាំការផ្តាំផ្ញើសួរសុខទុក្ខពីសំណាក់សម្តេចកិត្តព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុន សែន ដល់បងប្អូនប្រជាពលរដ្ឋទាំងអស់ដោយក្តីនឹករលឹក ជានិច្ចកាលសម្តេចតែងតែយកចិត្តទុក្ខដាក់ខ្ពស់ចំពោះសុខទុក្ខលំបាកប្រជាពលរដ្ឋ ។

ក្នុងឱកាសនោះ ឯកឧត្តម អ៊ុ រាត្រី បានបន្តទៀតថាៈ ជំងឺកូវីដ-១៩ កំពុងរីករាលដាលនៅលើសកលលោក ដែលក្នុងនោះ ប្រទេសកម្ពុជាក៏កំពុងរងគ្រោះផងដែរ។ ដូច្នេះដើម្បីការពារ ទប់ស្កាត់ និងបង្ការការចម្លងជំងឺនេះបងប្អូនប្រជាពលរដ្ឋទាំងអស់ ត្រូវរក្សាសុខភាព និងរក្សាអនាម័យ និងចូលរួមអនុវត្តតាមការណែនាំរបស់ក្រសួងសុខា ភិបាលនិងអនុវត្តឲ្យបានតាម អនុសាសន៍របស់សម្តេចតេជោ ហ៊ុន សែន គឺ៣ការពារ និង ៣កុំ។  អំណោយទទួលបានក្នយងមួយគ្រួសារៗ រួមមាន

អង្ករ ២៥គីឡូក្រាម  ត្រីខ១០កំប៉ុង  មី ០១កេសតូច  ទឹកស៊ីអ៊ីវ៣ដប   មុង០១   ភួយ០១ សារុង០១

ក្រមា ០១និងអាវយឺត ០១ ក្នុងនោះគ្រួសារសពរន្ទះបាញ់ អង្ករ ៥០គីឡូក្រាម,មី២កេស ទឹកស៊ីអ៊ីវ ២យួរ ត្រីខ២០កំប៉ុង និងថវិកា ២០ម៉ឺនរៀល៕