• ភាសាខ្មែរ
  • English
សង្គ្រោះជីវិត​ ផ្លាស់ប្តូរផ្នត់គំនិត
អ៊ីម៉ែល​ កាកបាទក្រហមកម្ពុជា
វីដីអូ កាកបាទក្រហមកម្ពុជា
ក្រាំងមាសអក្សរសាស្ត្រសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន
Press Release May 8, 2018
1/1

សាខាកាកបាទក្រហមកម្ពុជាខេត្តកណ្តាលទទួលថវិកាពីសប្បុរសជន

នៅរសៀលថ្ងៃពុធ ទី២៦ ខែឧសភា ឆ្នាំ២០២១ ឯកឧត្តម គង់ សោភ័ណ្ឌ ប្រធានគណៈកម្មាធិការសាខាកាកបាទក្រហមកម្ពុជាខេត្តកណ្តាល បានទទួលថវិកា និងសម្ភារ ពីសប្បុរសជន ដើម្បីចូលរួមអបអរខួបទី១៥៨ ទិវាពិភពលោកកាកបាទក្រហម អឌ្ឍចន្ទក្រហម ៨ឧសភា ឆ្នាំ២០២១ ក្រោមប្រធានបទ “ ទាំងអស់គ្នារួមជាមួយកាកបាទក្រហម កម្ពុជា ប្រយុទ្ធនឹងជំងឺកូវីដ-១៩ និងកសាងភាពធន់របស់សង្គមជាតិ ”  នាមសប្បុរសជនដូចមានរាយនាមខាងក្រោម ៖

១-លោក នុត វុត្ថា ប្រធានសាខាពន្ធដារខេត្តកណ្តាល និងសហការី បានឧបត្ថម្ភថវិកាចំនួន ២០,០០០,០០០រៀល (ម្ភៃលានរៀល)

២-លោក ធុល នាង ប្រធានមន្ទីរការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈខេត្តកណ្តាល និងសហការី បានឧបត្ថម្ភថវិកាចំនួន ២,០០០ដុល្លារ (ពីរពាន់ដុល្លារ)

៣-លោក ប៊ុនទួន ស៊ីម៉ូណា ប្រធានមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្ត និងសហការី បានឧបត្ថម្ភថវិកាចំនួន ១,៥០០ដុល្លារ (មួយពាន់ប្រាំរយដុល្លារ)

៤-លោក ញ៉ែម តារារិទ្ធ នាយខណ្ឌរដ្ឋបាលព្រៃឈើ និងសហការី បានឧបត្ថម្ភថវិកាចំនួន ១,០០០ដុល្លារ (មួយពាន់ដុល្លារ)

៥-លោក ហេង សុភារិទ្ធ នាយខណ្ឌរដ្ឋបាលជលផល បានឧបត្ថម្ភថវិកាចំនួន ១,០០០ដុល្លារ (មួយពាន់ដុល្លារ)

៦-លោក ប៉ុល ថូ ប្រធានមន្ទីរមុខងារសាធារណៈខេត្ត បានឧបត្ថម្ភថវិកាចំនួន ២,៤០០,០០០រៀល (ពីរលានបួនរយពាន់រៀល)

ឯកឧត្តមបានសម្តែងអំណរគុណ និងកោតសរសើរនូវសន្តានចិត្តដ៏សប្បុរសថ្លៃថ្លារបស់ លោក លោកស្រី និងសហការី ដែលបានចំណាយនូវទ្រព្យធនផ្ទាល់ខ្លួនក្នុងការជួយដល់ជនងាយរងគ្រោះ និងជនរងគ្រោះ ដោយគ្រោះធម្មជាតិ ឧបទ្វវហេតុ ឬគ្រោះថ្នាក់ផ្សេងៗ ដែលកើតឡើងនៅក្នុងខេត្តកណ្តាល។