• ភាសាខ្មែរ
  • English
សង្គ្រោះជីវិត​ ផ្លាស់ប្តូរផ្នត់គំនិត
អ៊ីម៉ែល​ កាកបាទក្រហមកម្ពុជា
វីដីអូ កាកបាទក្រហមកម្ពុជា
ក្រាំងមាសអក្សរសាស្ត្រសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន
Press Release May 8, 2018
1/1

សាខាកាកបាទក្រហមកម្ពុជាខេត្តព្រៃវែង ទទួលអំណោយពីសប្បុរសជន

នៅព្រឹកថ្ងៃអង្គារ ថ្ងៃទី២៥ ខែឧសភា ឆ្នាំ២០២១ ឯកឧត្តម ឧកញ៉ា សុខ ផេង អនុប្រធានអចិន្ត្រៃយ៍គណៈកម្មាធិការសាខា តំណាង ឯកឧត្តម ជា សុមេធី ប្រធានគណៈកម្មាធិការសាខាខេត្ត អញ្ជើញជាអធិបតីក្នុងកម្មវិធីប្រគល់-ទទួលថវិកាវិភាគទានពីមន្ទីរ អង្គភាពជុំវិញខេត្តចំនួន ១៨ ក្នុងនោះមាន សាលាខេត្តព្រៃវែង មន្ទីរឧស្សាហកម្ម វិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍ ខេត្តព្រៃវែង មន្ទីរធម្មការ និងសាសនា ខេត្តព្រៃវែង ស្នងការ នៃស្នងការដ្ឋាននគរបាលខេត្តព្រៃវែង មន្ទីរសុខាភិបាលខេត្តព្រៃវែង មន្ទីរអប់រំ យុវជន និងកីឡាខេត្តព្រៃវែង តំបន់ប្រតិបត្តិការសឹករងព្រៃវែង មន្ទីរកិច្ចការនារី ខេត្តព្រៃវែង មន្ទីររ៉ែ និងថាមពល ខេត្តព្រៃវែង មន្ទីរព័ត៌មានខេត្តព្រៃវែង មន្ទីរសាធារណៈការ និងដឹកជញ្ជូន ខេត្តព្រៃវែង សាខាគយ និងរដ្ឋាករ ខេត្តព្រៃវែង អង្គភាពអគ្គិសនីកម្ពុជាព្រៃវែង សាលាដំបូង និងអយ្យការអមសាលាដំបូង ខេត្តព្រៃវែង មន្ទីរសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ខេត្តព្រៃវែង មន្ទីរធនធានទឹក និងឧត្តុនិយម ខេត្តព្រៃវែង មន្ទីររៀបចំដែនដីនគរូបនីយកម្ម សំណង់ និងសូរិយោដីខេត្តព្រវែង និងមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ខេត្តព្រៃវែង ថវិកាសរុបរួមចំនួន ៤១,៣៦៥,០០០ រៀល ដើម្បីចូលរួមអបអរទិវា ៨ ឧសភា ឆ្នាំ២០២១។

គណៈកម្មាធិការសាខាកាកបាទក្រហមកម្ពុជា ខេត្តព្រៃវែង ដែលមានឯកឧត្តម ជា សុមេធី ជាប្រធាន សូមថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅបំផុតចំពោះមន្ទីរ អង្គភាពជុំវិញខេត្ត ចំនួន ១៨ ក្នុងខេត្តព្រៃវែង ដែលបានជួយឧបត្ថម្ភដល់សាខា ដើម្បីចូលរួមអបអរសាទរខួបទី១៥៨ ទិវាពិភពលោកកាកបាទក្រហម និងអឌ្ឍចន្ទក្រហម ៨ ឧសភា ឆ្នាំ២០២១ ក្រោមប្រធានបទ “ទាំងអស់គ្នារួមជាមួយកាកបាទក្រហមកម្ពុជា ប្រយុទ្ធនឹងជំងឺកូវីដ-១៩ និងកសាងភាពធន់របស់សង្គមជាតិ” សាខាកាកបាទក្រហមកម្ពុជា ខេត្តព្រៃវែង និងយកចិត្តទុកដាក់ប្រើប្រាស់វិភាគទានដ៍សប្បុរសនេះ ដើម្បីបម្រើសកម្មភាពមនុស្សធម៌ជួយដល់ប្រជាពលរដ្ឋជួបការលំបាកដោយគ្រោះធម្មជាតិ និងគ្រោះមហន្តរាយផ្សេងៗ។

នៅក្នុងឱកាសខួបទី១៥៨ ទិវាពិភពលោកកាកបាទក្រហម និងអឌ្ឍចន្ទក្រហម ៨ ឧសភា ឆ្នាំ២០២១នេះ សាខាកាកបាទក្រហមកម្ពុជា ខេត្តព្រៃវែង សូមអំពាវនាវ សម្តេច ឯកឧត្តម លោកជំទាវ អ្នកឧកញ៉ា ឧកញ៉ា លោក លោកស្រី អ្នកនាងកញ្ញា សប្បុរសជន មកពីគ្រប់មជ្ឈដ្ឋានទាំងក្នុងវិស័យរដ្ឋ និងវិស័យឯកជន មេត្តាឧបត្ថម្ភគាំទ្រដោយសទ្ធាជ្រះថ្លា ដល់សាខាកាកបាទក្រហមកម្ពុជា ខេត្តព្រៃវែង ដើម្បីបន្តផ្តល់សេវាកម្មមនុស្សធម៌ប្រយុទ្ធនឹងជំងឺកូវីដ-១៩ និងកសាងភាពធន់របស់សង្គមជាតិ។