• ភាសាខ្មែរ
  • English
សង្គ្រោះជីវិត​ ផ្លាស់ប្តូរផ្នត់គំនិត
អ៊ីម៉ែល​ កាកបាទក្រហមកម្ពុជា
វីដីអូ កាកបាទក្រហមកម្ពុជា
ក្រាំងមាសអក្សរសាស្ត្រសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន
Press Release May 8, 2018
1/1

សាខាកាកបាទក្រហមកម្ពុជាខេត្តស្វាយរៀង ទទួលអំណោយពីសប្បុរសជន

នៅទីស្នាក់ការសាខាកាកបាទក្រហមកម្ពុជាខេត្តស្វាយរៀង នាថ្ងៃទី ២៥ ខែ ឧសភា ឆ្នាំ ២០២១ មានរៀបចំពិធីប្រគល់ និងទទួលមូលនិធិពីសប្បុរសជន ក្រោមវត្តមានចូលរួមពីលោកជំទាវ ដួង វណ្ណា ប្រធានកិត្តិយសសាខាកាកបាទក្រហមកម្ពុជាខេត្ត និងលោកជំទាវ ពៅ សុភាព ហេរញ្ញឹក គណៈកម្មាធិការសាខា និងសមាជិក សមាជិការសាខា ។ មូលនិធិដែលទទួលបានពីអង្គភាពសាខាគយ និងរដ្ឋាករខេត្តស្វាយរៀង តំណាងដោយលោក ងួន ស៊ីថា អនុប្រធានសាខា និងសហការី ចំនួន ៥ លានរៀល ព្រមទាំងការិយាល័យគយ និងរដ្ឋាករច្រកទ្វាព្រំដែន អន្តរជាតិបាវិត ១,០០០ ដុល្លារ ការិយាល័យគយ និងរដ្ឋាករព្រៃវល្លិ៍ ១០០ ដុល្លារ ការិយាល័យគយ និងរដ្ឋាករ បុសមន ៣០០,០០០ រៀល និងមន្ទីរសង្គមកិច្ចអតីតយុទ្ធជន និងយុវនីតិសម្បទាខេត្ត ២០ ម៉ឺនរៀល ស្បៀង និងសម្ភារមួយចំនួន រួមជាមួយឯកឧត្តម ខាំ សុផារី ព្រះរាជអាជ្ញាអមសាលាដំបូងខេត្ត ១ លានរៀល ។

លោកជំទាវ ដួង វណ្ណា ប្រធានកិត្តិយសសាខាកាកបាទក្រហមកម្ពុជា បានមានប្រសាសន៍ ឆ្លើយតប ទៅនឹងទឹកចិត្តជ្រះថ្លារបស់ឯកឧត្តម លោកប្រធានអង្គភាព និងសហការី បានយកមូលនិធិ ស្បៀង និង សម្ភារ មកប្រគល់ជូនសាខាកាកបាទក្រហមកម្ពុជាខេត្តស្វាយរៀងថ្ងៃនេះពិតជាបានរួមចំណែកការងារមនុស្សធម៌ ជួយដល់ជនរងគ្រោះ និងងាយរងគ្រោះមហន្តរាយតាមសហគមន៍ ដោយស្រមតាមប្រធានបទ (ទាំងអស់គ្នា រួមជាមួយកាកបាទ ក្រហមកម្ពុជា ប្រយុទ្ធនឹងជំងឺកូវីដ-១៩ និង កសាងភាពធន់របស់សង្គមជាតិ) ។