• ភាសាខ្មែរ
  • English
សង្គ្រោះជីវិត​ ផ្លាស់ប្តូរផ្នត់គំនិត
អ៊ីម៉ែល​ កាកបាទក្រហមកម្ពុជា
វីដីអូ កាកបាទក្រហមកម្ពុជា
ក្រាំងមាសអក្សរសាស្ត្រសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន
Press Release May 8, 2018
1/1

សាខាកាកបាទក្រហមកម្ពុជាខេត្តឧត្តរមានជ័យសួរសុខទុក្ខប្រជាជនងាយរងគ្រោះនៅក្រុងសំរោង

នៅថ្ងៃអង្គារ ទី១៨ ខែឧសភា ឆ្នាំ២០២១ សាខាកាកបាទក្រហមកម្ពុជាខេត្តឧត្ដរមានជ័យបានចុះសួរសុខទុក្ខ និងផ្តល់ជំនួយមនុស្សធម៌ ជូនដល់គ្រួសារលោក ដោម ប៊ុនធៀវ ដែលបង្កើតបានកូនភ្លោះ២ហើយមានជីវភាពខ្វះខាតរស់នៅភូមិពុរ សង្កាត់ សំរោង ក្រុងសំរោង ខេត្តឧត្តរមានជ័យ )។ មានមតិសំណេះសំណាល និងសួរសុខទុក្ខក្នុងឱកាសនោះ នាយកសាខា និងមន្ត្រីទទួលបន្ទុកផ្នែកសុខភាព បានរម្លឹកឲ្យពួកគាត់ ត្រូវយកចិត្តទុកដាក់រក្សាសុខភាព និងបង្កើនការប្រុងប្រយ័ត្នចំពោះមេរោគកូវីដ-១៩ទ្វេដង។ មិនតែប៉ុណ្ណោះលោកនាយក នូវបានពាំ នាំនូវប្រសាសន៍ផ្តាំផ្ញើសួរសុខទុក្ខពីសំណាក់ឯកឧត្តម គន់ គីម ប្រធានកិត្តិយសសាខា ឯកឧត្តម ប៉ែន កុសល្យ ប្រធានគណៈកម្មាធិការ សាខា និងជាពិសេសការយកចិត្តទុកដាក់ព្រួយបារម្ភ និងចូលរួមរម្លែកទុក្ខលំបាកដ៏ខ្ពង់ខ្ពស់ពីសំណាក់សម្តេចកិត្តិ ព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា ដល់បងប្អូនកូនចៅទាំងអស់ដោយក្តីនឹករលឹក និងអាណិតស្រឡាញ់ដ៏ជ្រាលជ្រៅ។

សម្ភារៈដែលបានផ្តល់ជូនរួមមានៈអង្ករ២៥ គីឡូក្រាម,មី០១កែស,ត្រីខ១០ កំប៉ុង,មុង០១,សារុង០១,ភូយ០១, ក្រមា០១, ទឹកស៊ីអ៊ិវ០១យួរ,អាវយឺត០៦។