• ភាសាខ្មែរ
  • English
សង្គ្រោះជីវិត​ ផ្លាស់ប្តូរផ្នត់គំនិត
អ៊ីម៉ែល​ កាកបាទក្រហមកម្ពុជា
វីដីអូ កាកបាទក្រហមកម្ពុជា
ក្រាំងមាសអក្សរសាស្ត្រសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន
Press Release May 8, 2018
1/2
2/2

សាខាកាកបាទក្រហមកម្ពុជា ខេត្តពោធិ៍សាត់ ចុះអប់រំផ្សព្វផ្សាយ បិតខិតប័ណ្ណស្តីអំពីអំពីវិធានការទប់ស្កាត់ និងបង្ការការចម្លងជំងឺកូវីដ១៩

សាខា កក្រក ខេត្តពោធិ៍សាត់​ ៖ នាព្រឹកថ្ងៃ​សុក្រ​ ៤កើត ខែចេត្រ ឆ្នាំកុរ ឯកស័ក ព.ស ២៥៦៣ ត្រូវនឹងថ្ងៃទី២៧ ខែមីនា ឆ្នាំ២០២០នេះ ​ដឹកនាំដោយ លោក ​ទេព រ៉ុម នាយករងប្រតិបត្តិសាខា និងមន្រ្តី​ប្រតិបត្តិ​សាខា បានធ្វើ​ការចុះអប់រំផ្សព្វផ្សាយ ដើម្បីប្រយុទ្ធប្រឆាំងជំងឺកូវីដ១៩ ដោយប្រដាប់រំពងសំលេងនៅ​តាមភូមិផ្សារលី សង្កាត់លលកស ក្រុងពោធិ៍សាត់​ ខេត្តពោធិ៍សាត់ និងភូមិមួយចំនួនទៀតក្នុងក្រុងពោធិ៍សាត់ ។ក្នុងឱកាសនោះសាខាបានអប់រំផ្សព្វផ្សាយតាមការណែនាំរបស់ក្រសួងសុខាភិបាលនូវវិធីកាត់បន្ថយហានិភ័យពីការឆ្លងជំងឺកូវីដ១៩ (Covid-19)​ ដោយអនុវត្តដូចខាងក្រោម៖
១. លាងដៃឲ្យបានញឹកញាប់ជាមួយសាប៊ូ និងទឹកស្អាត​ ឬទឹកអាល់កុលលាងដៃ
២. ខ្ទប់មាត់ និងច្រមុះ នៅពេលក្អក ឬកណ្តាស់ ដោយប្រេីកែងដៃ​ ឬក្រដាសអនាម័យ​ រួចបោះចោលក្នុងធុងសំរាមឲ្យបានត្រឹមត្រូវ​
៣. ជៀសវាងប៉ះពាល់ជិតស្និទ្ធជាមួយអ្នកដែលមានគ្រុនក្ដៅ ក្អក ឬផ្ដាសាយ​
៤.​ ជៀសវាងប៉ះពាល់ភ្នែក​ ច្រមុះ​ ឬមាត់​
៥.​ បរិភោគអាហារដែលចម្អិនបានឆ្អិនល្អ​
៦. ស្វាគមន៍ដោយសំពះ​ ជំនួសការ

សូមបញ្ជាក់ដែរថា លោក វ៉ាន់ ហ៊ា​ង នាយកប្រតិបត្តិសាខា បានធ្វើ​ការចែកអាលកុលចំនួន២០លីត ម៉ាស់៣០ម៉ាស់ សាប៊ូលាងដៃ​១កេស=៧២ដុំ ជូនទៅអនុសាខាទាំង៦ស្រុកដើម្បីចែកជូនប្រជាពលរដ្ឋយកទៅប្រើប្រាស់បន្តផងដែរ៕