• ភាសាខ្មែរ
  • English
សង្គ្រោះជីវិត​ ផ្លាស់ប្តូរផ្នត់គំនិត
អ៊ីម៉ែល​ កាកបាទក្រហមកម្ពុជា
វីដីអូ កាកបាទក្រហមកម្ពុជា
ក្រាំងមាសអក្សរសាស្ត្រសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន
Press Release May 8, 2018
1/1

សាខាកាកបាទក្រហមកម្ពុជា ខេត្តព្រះសីហនុទទួលអំណោយឧបត្ថម្ភពីសប្បុរសជន

លោក គាំ សុខុម នាយកសាខាកាកបាទក្រហមកម្ពុជាខេត្តព្រះសីហនុ នៅថ្ងៃទី១៨ ឧសភា ២០២១បានទទួលអំណោយមនុស្សធម៌ពីក្រុមហ៊ុនដឹកជញ្ជូនបន្លែ សុថាន់ ដា នូវអង្ករ ១,០០០គីឡូក្រាម មី ៣០កេសតូច ត្រប់ ៥០គីឡូក្រាម ខ្ទឹមបារាំង ៥០គីឡូក្រាម ននោង ៤០០គីឡូក្រាម ការ៉ុត ៥០គីឡូក្រាម ស្ពៃក្តោប ៥០គីឡូក្រាម ត្រសក់ ៥០គីឡូក្រាម ត្រឡាចតូច ៥០គីឡូក្រាម ម្រះ ៥០គីឡូក្រាម ក្រូចឆ្មា ២០គីឡូក្រាម ស្លឹកខ្ទឹម ១០គីឡូក្រាម ម្ទេស ២០គីឡូក្រាម ល្ពៅតូច ៥០គីឡូក្រាម ទឹកស៊ីអ៊ីវ ២៥យួរ និងទឹកត្រី ២៥យួរ សម្រាប់ប្រើប្រាស់ក្នុងវិធានការប្រយុទ្ធប្រឆាំងទប់ស្កាត់ និងគ្រប់គ្រងជំងឺកូវីដ-១៩ ក្នុងព្រឹត្តិការណ៍សហគមន៍ ២០ កុម្ភៈ ដែលកំពុងរីករាលដាលនៅក្នុងខេត្តព្រះសីហនុ។

លោកនាយក មានប្រសាសន៍ថ្លែងអំណរគុណ ចំពោះក្រុមហ៊ុនដឹកជញ្ជូនបន្លែ សុថាន់ ដា  ដែលបាននាំយកអំណោយមនុស្សធម៌ ឧបត្ថម្ភជូនដល់សាខាខេត្តព្រះសីហនុ ដែលកំពុងត្រូវការចាំបាច់ ហើយសកម្មភាពនេះជាការចូលរួមចំណែកយ៉ាងសកម្មជាមួយសាខាខេត្តព្រះសីហនុ សម្រាប់ប្រើប្រាស់ក្នុងវិធានការប្រយុទ្ធប្រឆាំងទប់ស្កាត់ និងគ្រប់គ្រងជំងឺកូវីដ-១៩ ក្នុងព្រឹត្តិការណ៍សហគមន៍ ២០កុម្ភៈ នៅខេត្តព្រះសីហនុ ឱ្យទទួលបានជោគជ័យ និងទទួលបាននូវពរជ័យ បវរសួស្តីមហាប្រសើរ និងពុទ្ធពរទាំងបួនប្រការ គឺអាយុ វណ្ណៈ សុខៈ ពលៈ កុំបីឃ្លៀងឃ្លាតឡើយ ៕