• ភាសាខ្មែរ
  • English
សង្គ្រោះជីវិត​ ផ្លាស់ប្តូរផ្នត់គំនិត
អ៊ីម៉ែល​ កាកបាទក្រហមកម្ពុជា
វីដីអូ កាកបាទក្រហមកម្ពុជា
ក្រាំងមាសអក្សរសាស្ត្រសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន
Press Release May 8, 2018
1/1

សាខាកាកបាទក្រហមកម្ពុជាខេត្តស្វាយរៀងទទួលថវិកា និងស្បៀងពីសប្បុរសជន

នាថ្ងៃសៅរ៍ ទី១៥ ខែឧសភា ឆ្នាំ២០២១ នៅទីស្នាក់ការសាខា កាកបាទក្រហមកម្ពុជាខេត្តស្វាយរៀង លោកជំទាវកិត្តិសង្គហបណ្ឌិត មែន សំអន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងទំនាក់ទំនងជាមួយរដ្ឋសភា ព្រឹទ្ធសភា និងអធិការកិច្ច បាននាំយកមូលនិធិរបស់សប្បុរសជន តាមរយៈលោកជំទាវ រួមមានអង្ករ ៦,១២៥ គ.ក្រ ថវិកា ២០,០០០ ដុល្លារ ប្រគល់ ជូនសាខាកាកបាទក្រហម កម្ពុជាខេត្តស្វាយរៀង ក្នុងឱកាស អបអរខួបទី ១៥៨ ទិវាពិភពលោក កាកបាទក្រហម អឌ្ឍចន្ទក្រហម ៨ ឧសភា ២០២១ ក្រោមប្រធានបទ “ទាំងអស់គ្នារួមជាមួយ កាកបាទក្រហមកម្ពុជា ប្រយុទ្ធនឹង ជំងឺកូវីដ-១៩ និងកសាង ភាពធន់របស់សង្គមជាតិ” ដែលទទួលដោយ លោកជំទាវ ដួង វណ្ណា ប្រធានកិត្តិយសសាខា និងឯកឧត្តម ម៉ែន វិបុល ប្រធានគណៈកម្មាធិការសាខា ។

នៅក្នុងពិធីប្រគល់នេះលោកជំទាវកិត្តិសង្គហបណ្ឌិត ម៉ែន សំអន បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅបំផុត ចំពោះសប្បុរសជនទាំងក្នុង និងក្រៅខេត្ត ដែលបានចូលរួមជាថវិកា ស្បៀង និងសម្ភារ ដល់សាខាកាកបាទ ក្រហមកម្ពុជាខេត្ត នាថ្ងៃនេះប្រកបដោយទឹកចិត្តមនុស្សធម៌ ។ ហើយសាខានឹងបន្តយកចិត្តទុកដាក់ប្រើប្រាស់ អំណោយដ៍សប្បុរសនេះ ដើម្បីបម្រើសកម្មភាពមនុស្សធម៌ជួយដល់ប្រជាពលរដ្ឋ ដែលជួបការលំបាកដោយ គ្រោះធម្មជាតិ និងគ្រោះមហន្តរាយផ្សេងៗឲ្យបានទាន់ពេលវេលា ។