• ភាសាខ្មែរ
  • English
សង្គ្រោះជីវិត​ ផ្លាស់ប្តូរផ្នត់គំនិត
អ៊ីម៉ែល​ កាកបាទក្រហមកម្ពុជា
វីដីអូ កាកបាទក្រហមកម្ពុជា
ក្រាំងមាសអក្សរសាស្ត្រសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន
Press Release May 8, 2018
1/1

សាខាកាកបាទក្រហមកម្ពុជាខេត្តស្វាយរៀងទទួលអំណោយពីសប្បុរសជន

នាថ្ងៃពុធ ទី១២ ខែ ឧសភា ឆ្នាំ២០២១ នៅទីស្នាក់ការសាខាកាកបាទក្រហមកម្ពុជាខេត្តស្វាយរៀង ឯកឧត្តម ម៉ែន វិបុល ប្រធាន គណៈកម្មាធិការសាខាកាកបាទក្រហមកម្ពុជាខេត្ត បានធ្វើពិធីប្រគល់ ទទួលមូលនិធិពីសប្បុរសជន  គឺលោក  លីវ ថោវ (Liv Thao) អ្នកគ្រប់គ្រងតំបន់សេដ្ឋកិច្ចពិសេសមេនហាតធេន ២០,០០០ ដុល្លារ (ម្ភៃពាន់ដុល្លារ) និង លោក សេង ប៊ុនណ្ណាត ប្រធានអង្គភាពអគ្គិសនីស្វាយរៀង ២,០០០ ដុល្លារ (ពីរពាន់ដុល្លារ)ក្នុងឱកាសអបអរខួបទី ១៥៨ ទិវាពិភពលោក កាកបាទ ក្រហម អឌ្ឍចន្ទ ក្រហម ៨ ឧសភា ២០២១ ក្រោមប្រធានបទ “ទាំងអស់គ្នារួមជាមួយ កាកបាទក្រហមកម្ពុជា ប្រយុទ្ធនឹងជំងឺកូវីដ-១៩ និងកសាងភាពធន់របស់សង្គមជាតិ” ។ យោងតាមសេចក្តីប្រកាសព័ត៌មានរបស់កាកបាទក្រហមកម្ពុជា សេចក្តីអំពាវនាវជូនឯកឧត្តម លោកឧកញ៉ា លោកជំទាវ លោក លោកស្រី ក្នុងស្ថាប័នរដ្ឋ និងវិស័យឯកជននៅក្នុង និងក្រៅខេត្ត បានឆ្លើយតបចូលរួមឧបត្ថម្ភ ជាបន្តបន្ទាប់ទោះបីការផ្អាកប្រារព្ធមេទ្ទីងទាំងថ្នាក់កណ្តាល និងថ្នាក់សាខា ក៍ដោយ ។

នៅក្នុងពិធីប្រគល់នេះឯកឧត្តម ម៉ែន វិបុល បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅបំផុតចំពោះ អ្នកគ្រប់គ្រងតំបន់សេដ្ឋកិច្ចពិសេសមេនហាតធេន  និងលោកប្រធានអង្គភាពអគ្គិសនី ស្វាយរៀង ដល់សាខាកាកបាទក្រហមកម្ពុជាខេត្ត នាថ្ងៃនេះប្រកបដោយទឹកចិត្តមនុស្សធម៌ ។ នៅក្នុងឱកាសនោះដែរឯកឧត្តមប្រធានគណកម្មាធិការសាខាបានរៀបរាប់អំពីការទទួលមូលនិធិជាបន្តបន្ទាប់ពីលោកជំទាវកិត្តិសង្គហបណ្ឌិតម៉ែនសំអននិងសប្បុរសជននានា ដូចជានៅថ្ងៃទី ១០ ខែ ឧសភា ឆ្នាំ ២០២១ កន្លងទៅនេះឯកឧត្តម នាយឧត្តមសេនីយ៍ សៅ សុខា អគ្គមេបញ្ជាការរង នៃ កងយោធពលខេមរភូមិន្ទ និងជាមេបញ្ជាការកងរាជអាវុធហត្ថលើផ្ទៃប្រទេស និងសហការី បានចូលរួម ឧបត្ថម្ភ នូវថវិកា ១២០,០០០ ដុល្លារ (មួយរយម្ភៃពាន់ដុល្លារ) ផ្ទេរចូលគណនីសាខា តាមរយៈប្រព័ន្ធធនាគារ រួចហើយ ។ សាខានឹងបន្តយកចិត្តទុកដាក់ប្រើប្រាស់អំណោយដ៍សប្បុរសនេះ ដើម្បីបម្រើសកម្មភាពមនុស្សធម៌ ជួយដល់ប្រជាពលរដ្ឋ ដែលជួបការលំបាកដោយគ្រោះធម្មជាតិ និងគ្រោះមហន្តរាយផ្សេងៗឲ្យបានទាន់ពេល វេលា ។

ទោះបីឆ្នាំនេះសាខាមិនបានរៀបចំពិធីដើម្បីអបអរខួបទី ១៥៨ ទិវាពិភពលោកកាកបាទក្រហម អឌ្ឍចន្ទក្រហម ដូចធ្លាប់បានធ្វើជារៀងរាល់ឆ្នាំក្តី សាខាកាកបាទក្រហមកម្ពុជាខេត្តស្វាយរៀង នៅតែបន្តកៀរគរមូលនិធិ និង ស្វាគមន៍ចំពោះការចូលរួមវិភាគទានថវិកា សម្ភារ ពីសំណាក់ ឯកឧត្តម លោកឧកញ៉ា លោកជំទាវ លោក លោកស្រី ជាសប្បុរសជន នៅរាជធានីភ្នំពេញ តាមរយៈលោកជំទាវកិត្តិសង្គហបណ្ឌិត ម៉ែន សំអន លោកជំទាវ ដួង វណ្ណាប្រធានកិត្តិយសសាខា និងឯកឧត្តម នាយឧត្តមសេនីយ៍ សៅ សុខា អគ្គមេបញ្ជាការរង នៃកង យោធពលខេមរភូមិន្ទ និងជាមេបញ្ជាការកងរាជអាវុធហត្ថលើផ្ទៃប្រទេស ។

ហើយការចូលរួមឧបត្ថម្ភគាំទ្រថវិកា និងសម្ភារ ដល់សាខាកាកបាទក្រហមកម្ពុជាខេត្តស្វាយរៀង កន្លងមក ក៍ដូចជាពេលនេះពិតជាមានសារៈសំខាន់ ដើម្បីឆ្លើយតបសេចក្តីត្រូវការចំពោះជនរងគ្រោះ និងងាយរងគ្រោះ មហន្តរាយនៅក្នុងខេត្តបានទាន់ពេលវេលា ។