• ភាសាខ្មែរ
  • English
សង្គ្រោះជីវិត​ ផ្លាស់ប្តូរផ្នត់គំនិត
អ៊ីម៉ែល​ កាកបាទក្រហមកម្ពុជា
វីដីអូ កាកបាទក្រហមកម្ពុជា
ក្រាំងមាសអក្សរសាស្ត្រសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន
Press Release May 8, 2018
1/1

សាខាកាកបាទក្រហមកម្ពុជាខេត្តព្រៃវែង ចុះបាញ់ទឹកសម្លាប់មេរោគអេកូឌីស(ANOLYTE) នៅក្នុងផ្សារក្រុងព្រៃវែង

នៅថ្ងៃអង្គារ ទី១៣ ខែមេសា ឆ្នាំ២០២១ ឯកឧត្តមឧកញ៉ា សុខ ផេង អនុប្រធានអចិន្ត្រៃយ៍គណៈកម្មាធិការសាខាតំណាង ឯកឧត្តម ជា សុមេធី ប្រធានគណៈកម្មាធិការសាខាខេត្ត បានដឹកនាំគណៈកម្មាធិការសាខា ក្រុមប្រតិបត្តសាខា ក្រុមការងារអនុសាខាក្រុងព្រៃវែង និងអ្នកស្ម័គ្រចិត្តកាកបាទក្រហមកម្ពុជា ចុះបាញ់ទឹកសម្លាប់មេរោគអេកូឌីស(ANOLYTE) នៅក្នុងផ្សារក្រុងព្រៃវែង ដែលមានតូបលក់ដូរសរុបចំនួន ២៨០តូប ក្នុងគោលបំណងដើម្បីចូលរួមទប់ស្កាត់ និងបង្ការជំងឺកូវីដ-១៩។

នាឱកាសនោះ ឯកឧត្តមឧកញ៉ាអនុប្រធានអចិន្ត្រៃយ៍គណៈកម្មាធិការសាខា បានអំនាវដល់ប្រជាពលរដ្ឋ ក៍ដូចជាអាជីវករក្នុងផ្សារត្រូវប្រកាន់ភ្ជាប់នូវការណែនាំរបស់ក្រសួងសុខាភិបាល និងវិធានការ  ៣កុំ  ៣ការពារ  ២ចូលរួមរបស់សម្ដេចតេជោ  ហ៊ុន  សែន  នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា  ស្តីពីការទប់ស្កាត់ការរីករាលដាលនៃជំងឺកូវីដ១៩  ដែលមានខ្លឹមសារអប់រំដូចខាងក្រោម  ៖

(៣ការពារ)

១- ពាក់ម៉ាស់  ២-  លាងដៃ

៣- គម្លាតសុវត្ថិភាពសង្គម និងគម្លាតសុវត្ថិភាពបុគ្គល ដោយចាប់ពី ១ម៉ែត្រកន្លះឡើងទៅ ឱ្យបានគ្រប់គ្នា នៅគ្រប់ទីកន្លែង និងអនុវត្តឱ្យបានគ្រប់គ្នា។

(៣កុំ )

១- កុំចូលទៅកន្លែងបិទជិតគ្មានខ្យល់ចេញចូល និងប្រើម៉ាស៊ីនត្រជាក់ច្រើនពេក រកកន្លែងមានខ្យល់ចេញចូល ។

២- កុំទៅកន្លែងមានមនុស្សច្រើនកុះករ ។

៣- កុំប៉ះពាល់គ្នា កុំចាប់ដៃគ្នា កុំកៀកស្មាគ្នា កុំឱបគ្នាជាដើម ពេលជួបគ្នា អ្នកមានផ្តាសាយ ឬសង្ស័យមានជំងឺកូវីត-១៩ កុំចេញក្រៅ ឬកុំមកកន្លែងធ្វើការ ហើយត្រូវទាក់ទងទៅគ្រូពេទ្យ ។

(២ចូលរួម )

១-ចូលរួម ក្នុង យុទ្ធនាការ ទទួល វាក់ សាំង ប្រឆាំង កូវីដ ១៩ ។

២-ប្រើ  QR Code Stop COVID ដើម្បីទប់ស្កាត់រោគរាតត្បាត ។