• ភាសាខ្មែរ
  • English
សង្គ្រោះជីវិត​ ផ្លាស់ប្តូរផ្នត់គំនិត
អ៊ីម៉ែល​ កាកបាទក្រហមកម្ពុជា
វីដីអូ កាកបាទក្រហមកម្ពុជា
ក្រាំងមាសអក្សរសាស្ត្រសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន
Press Release May 8, 2018
1/1

សាខាកាកបាទក្រហមកម្ពុជា ខេត្តសៀមរាបទទួលអំណោយពីសប្បុរសជន

នៅព្រឹកថ្ងៃទី១២ ខែមេសា ឆ្នាំ២០២១ ឧកញ៉ា ទូច សៀ នាយកក្រុមហ៊ុនវិនិយោគចំណតរថយន្ត ក្រុងសៀមរាប និងលោកជំទាវ បានឧបត្ថម្ភថវិកា ៥,០០០(ប្រាំពាន់)ដុល្លារអាមេរិក ដល់សាខាកាកបាទក្រហមកម្ពុជា ខេត្តសៀមរាប អបអរខួបទី១៥៨ ទិវាពិភពលោកកាកបាទក្រហម អឌ្ឍចន្ទក្រហម ៨ ឧសភា ២០២១។ ឯកឧត្តម ទៀ សីហា ប្រធានគណៈកម្មាធិការសាខាកាកបាទកម្ពុជា ខេត្តសៀមរាប សូមថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅបំផុតចំពោះ ឧកញ៉ា ទូច សៀ នាយកក្រុមហ៊ុនវិនិយោគចំណតរថយន្ត ក្រុងសៀមរាប និងលោកជំទាវ ដែលបានឧបត្ថម្ភថវិកាដល់សាខាកាកបាទក្រហមកម្ពុជា ខេត្តសៀមរាប ក្នុងឱកាសខួបទី១៥៨ ទិវាពិភពលោកកាកបាទក្រហម និងអឌ្ឍចន្ទក្រហម ៨ ឧសភា ឆ្នាំ២០២១ ក្រោមប្រធានបទ «ទាំងអស់គ្នារួមជាមួយកាកបាទក្រហមកម្ពុជា ប្រយុទ្ធនឹងជំងឺកូវីដ-១៩ និងកសាងភាពធន់របស់សង្គមជាតិ»។ សប្បុរសជនមានបំណងបរិច្ចាគមកសាខាកាកបាទក្រហមកម្ពុជា ខេត្តសៀមរាប សូមទំនាក់ទំនងទូរស័ព្ទលេខ៖

– ០១២ ៥៣៤ ៣៥៥  – ០១២ ៤៨៤ ៤៩៧

– ០៧៧ ៦៥២ ៥៩៨  – ០១២ ៩០៦ ៦១២

ឬ តាមរយៈធនាគារ ABA ដែលមានគណនីលេខ -ប្រាក់ដុល្លារ (001 750948)   -ប្រាក់រៀល (001 750949)