
សាខាកាកបាទក្រហមកម្ពុជា ខេត្តកំពង់ធំ ចុះអប់រំផ្សព្វផ្សាយ បិតខិតប័ណ្ណស្តីអំពីអំពីវិធានការទប់ស្កាត់ និងបង្ការការចម្លងជំងឺកូវីដ១៩
សាខា កក្រក ខេត្តកំពង់ធំ ៖ នាព្រឹកថ្ងៃសុក្រ ៤កើត ខែចេត្រ ឆ្នាំកុរ ឯកស័ក ព.ស.២៥៦៣ ត្រូវនឹងថ្ងៃទី២៧ ខែមីនា ឆ្នាំ២០២០នេះ មន្រ្តីក្រុមប្រតិបត្តិសាខាកាកបាទក្រហមកម្ពុជាខេត្តកំពង់ធំ បានចុះអប់រំផ្សព្វផ្សាយអំពីវិធានការទប់ស្កាត់ និងបង្ការការចម្លងជំងឺកូវីដ១៩ នៅតាមទីសាធារណៈ និងតាមខ្នងផ្ទះ បានចំនួន ៥៦ខ្នងផ្ទះ ស្ថិតនៅក្នុងសង្កាត់អាចារ្យលាក់ ក្រុងស្ទឹងសែនខេត្តកំពង់ធំដែលមានអ្នកចូលរួមសរុប ៨នាក់ ស្រី៤នាក់ ក្នុងនោះក្រុមប្រតិបត្តិសាខាចំនួន៥នាក់អ្នកស្ម័គ្រចិត្តចំនួន៣នាក់។ នាឱកាសនេះមន្រ្តីសាខាក៏សូមអំពាវនាវដល់បងប្អូនប្រជាពលរដ្ឋទាំងអស់ សូមអនុវត្តវិធីកាត់បន្ថយហានិភ័យពីការឆ្លងជំងឺកូវីដ១៩ (Covid-19) ដូចខាងក្រោម៖
១. លាងដៃឲ្យបានញឹកញាប់ជាមួយសាប៊ូ និងទឹកស្អាត ឬទឹកអាល់កុលលាងដៃ ឬអាល់កុលហ្សែល
២. ខ្ទប់មាត់ និងច្រមុះ នៅពេលក្អក ឬកណ្តាស់ ដោយប្រេីកែងដៃ ឬក្រដាសអនាម័យ រួចបោះចោលក្នុងធុងសំរាមឲ្យបានត្រឹមត្រូវ
៣. ជៀសវាងប៉ះពាល់ជិតស្និទ្ធជាមួយអ្នកដែលមានគ្រុនក្ដៅ ក្អក ឬផ្ដាសាយ
៤. ជៀសវាងប៉ះពាល់ភ្នែក ច្រមុះ ឬមាត់
៥. បរិភោគអាហារដែលចម្អិនបានឆ្អិនល្អ
៦. ស្វាគមន៍ដោយសំពះ ជំនួសការចាប់ដៃ
សម្រាប់ព័ត៌មានបន្ថែម ឬមានករណីសង្ស័យ សូមទំនាក់ទំនងតាមលេខទូរស័ព្ទ ១១៥ ដោយឥតគិតថ្លៃ ។
សូមបញ្ជាក់ក្រុមការងារបានបិទខិតប័ណ្ណតាមទីសាធារណៈ និងបាញ់អាល់កុលលាងសំអាតដៃជូនប្រជាពលរដ្ឋដែលបានចូលរួមផងដែរ៕