• ភាសាខ្មែរ
  • English
សង្គ្រោះជីវិត​ ផ្លាស់ប្តូរផ្នត់គំនិត
អ៊ីម៉ែល​ កាកបាទក្រហមកម្ពុជា
វីដីអូ កាកបាទក្រហមកម្ពុជា
ក្រាំងមាសអក្សរសាស្ត្រសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន
Press Release May 8, 2018
1/1

សាខាកាកបាទក្រហមកម្ពុជាខេត្តកំពតទទួលអំណោយពីក្រុមហ៊ុនឆ្នោតមហាសំណាង

នៅថ្ងៃអង្គារ ទី០៦ ខែមេសា ឆ្នាំ២០២១ នេះឯកឧត្តមជាវ តាយ ប្រធានគណៈកម្មាធិការសាខាកាកបាទក្រហមកម្ពុជា ខេត្តកំពត  ព្រមទាំងលោក លោកស្រីសមាជិក សមាជិកាគណៈកម្មាធិការសាខា បានអញ្ជើញទទួលគ្រឿងឧបភោគបរិភោគ និងសម្ភារប្រើប្រាស់ ដែលជាអំណោយសប្បុសធម៌  ពីលោកណន ថុល តំណាងដេប៉ូចែកចាយសាខាខេត្តកំពត របស់ក្រុមហ៊ុនឆ្នោតមហាសំណាង ដើម្បីចូលរួមចំណែកក្នុងការបំពេញ បេសកកម្មមនុស្សធម៌របស់សាខា ពិធីនេះប្រារព្ធធ្វើឡើងនៅក្នុងបរិវេណសាលាខេត្តកំពត ។

ក្នុងឱកាសនោះដែរ ឯកឧត្តប្រធានគណៈកម្មាធិការសាខា បានពាំនាំមកនូវប្រសាសន៍ផ្តាំផ្ញើសួរសុខទុក្ខពីសំណាក់សម្តេចកិត្តិព្រឹទ្ធបណ្ឌិតប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា ជូនចំពោះក្រុមហ៊ុន និងបានថ្លែងអំណរអរគុណយ៉ាងជ្រាលជ្រៅចំពោះទឹកចិត្តសប្បុរសធម៌របស់ក្រុមហ៊ុនបាននាំយកនូវគ្រឿងឧបភោគ បរិភោគ និងសម្ភារប្រើប្រាស់ ទាំងនេះប្រគល់ជូនដល់សាខា ហើយសាខានឹងយកគ្រឿងឧបភោគ បរិភោគ សម្ភារ ទាំងនេះទៅចាត់ចែងតាមតម្រូវការ ដើម្បីជួយដល់ជនងាយរងគ្រោះទាំងឡាយ ឲ្យស្របតាមគោលការណ៍គ្រឹះទាំង៧ប្រការរបស់ចលនាកាកបាទក្រហម ។

សម្ភារដែលប្រគល់ជូនសាខារួមមាន៖ អង្ករចំនួន ១តោន មី៣០កេសតូច ទឹកសុទ្ធវីតាល់២០កេស អាល់កុល២កាន ស្មើនឹង៦០លីត្រ និងម៉ាស១០០ប្រអប់ផងដែរ ៕