• ភាសាខ្មែរ
  • English
សង្គ្រោះជីវិត​ ផ្លាស់ប្តូរផ្នត់គំនិត
អ៊ីម៉ែល​ កាកបាទក្រហមកម្ពុជា
វីដីអូ កាកបាទក្រហមកម្ពុជា
ក្រាំងមាសអក្សរសាស្ត្រសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន
Press Release May 8, 2018
1/1

សាខាកាកបាទក្រហមកម្ពុជាខេត្តពោធិ៍សាត់ចុះសិក្សា ប៉ាន់ប្រមាណ និងបំពេញទំរង់កិច្ចសន្យា ដើម្បីផ្តល់ប្រាក់កម្ចីខ្នាតតូចដោយគ្មានការប្រាក់

សាខាកក្រក ខេត្តពោធិ៍សាត់៖ នៅព្រឹកថ្ងៃអាទិត្យ៤រោចខែចេត្រ ឆ្នាំជូត ទោស័ក ព.ស. ២៥៦៤ ត្រូវនិងថ្ងៃទី០៤ ខែមេសា ឆ្នាំ២០២១ នេះសាខាកាកបាទក្រហមកម្ពុជា ខេត្តពោធិ៍សាត់ បានចុះធ្វើការសិក្សា និង ធ្វើការប៉ាន់ប្រមាណ និងបំពេញទំរងកិច្ចសន្យា ដើម្បីផ្តល់ប្រាក់កម្ចីខ្នាតតូចដោយគ្មានការប្រាក់ ដល់គ្រួសារដែលជួបការលំបាកក្នុងជីវភាពគ្រួសារ នូវពេលដែលមានវិបាត់ជំងឺកូវីដ ១៩ នៅក្នុងភូមិចំការជ្រៃខាងត្បូង ឃុំអន្លង់រាប ៥ គ្រួសារ និង ភូមិ ស្ទឹងថ្មី ឃុំប្រម៉ោយ ៥ គ្រួសារ សរុប ១០គ្រួសារ ក្នុង១គ្រួសារ ទទួលបាន ២៥០ ដុល្លារ នៅក្នុងស្រុកវាលវែង ខេត្តពោធិ៍សាត់ គ្រួសារដែលកម្មវិធីត្រូវបានផ្តល់ដូចជា ជនពិការភាពក្រីក្រ ស្រ្តីមេម៉ាយកូនច្រើនក្រីក្រ គ្រួសារក្រីក្រ និង គ្រួសារផ្សេងៗទៀតដែលក្រុមការងារកម្មវិធីពិនិត្យទៅត្រូវគោលការណ៍។ដែលជាថវិការបស់កាកបាទក្រហមអន្តរជាតិ តាមរយៈកាកបាទក្រហមកម្ពុជា។ ក្នុងឱកាសនោះដែរ ក្រុមការងារបានធ្វើការអប់រំផ្សព្វផ្សាយអំពីវិធានការទប់ស្កាត់ និងការការពារការរាតត្បាតជំងឺកូវីដ ១៩ ដល់ប្រជាពលរដ្ឋតាមការណែនាំរបស់ក្រសួងសុខាភិបាល និងប្រកាន់យកនូវវិធានការការពារខ្លួនពីកូវីដ-១៩ ដូចខាងក្រោម ៖

៣ការពារ (១. ពាក់ម៉ាស ២.លាងសម្អាតដៃឲ្យបានញឹកញាប់ ៣.គម្លាតសុវត្ថិភាពសង្គម និងគម្លាតសុវត្ថិភាពបុគ្គល ចាប់ពី១ម៉ែត្រកន្លះឡើងទៅ ) ៣កុំ (១.កុំចូលទៅកន្លែងបិទជិតគ្មានខ្យល់ចេញចូល កុំប្រើម៉ាស៊ីនត្រជាក់ច្រើនពេក ២.កុំទៅកន្លែងមានមនុស្សច្រើនកុះករ ៣.កុំប៉ះពាល់គ្នា កុំចាប់ដៃគ្នា កុំកៀកស្មាគ្នា កុំឱបគ្នាជាដើម) និង២ចូលរួម (១.ចាក់វ៉ាក់សាំងការពារជំងឺកូវីដ-១៩

២.ស្កេនកូដទីតាំងទប់ស្កាត់កូវីដ-១៩ )៕