1/1

សាខាកាកបាទក្រហមកម្ពុជាខេត្តព្រះសីហនុទទួលអំណោយពីសប្បុរសជន
នៅរសៀលថ្ងៃព្រហស្បតិ៍ ទី០១ ខែមេសា ឆ្នាំ២០២១ លោកជំទាវ ហៀក ហ៊ីមុល្លី តំណាងឯកឧត្តម គួច ចំរើន ប្រធានគណៈកម្មាធិការសាខាកាកបាទក្រហមកម្ពុជា ខេត្តព្រះសីហនុបានទទួលអំណោយសប្បុរសធម៌ពី សាលាដំបូង និងអយ្យាការអមសាលាដំបូង ខេត្តព្រះសីហនុ បានឧបត្ថម្ភ អង្ករចំនួន ១០តោន។ លោកជំទាវ អនុប្រធាន បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះ សាលាដំបូង និងអយ្យាការអមសាលាដំបូង ខេត្តព្រះសីហនុ ដែលបានឧបត្ថម្ភជាគ្រឿងឧបភោគបរិភោគដល់កាកបាទក្រហមកម្ពុជា ខេត្តព្រះសីហនុ ដើម្បីប្រើប្រាស់ក្នុងវិធានការប្រយុទ្ធប្រឆាំង ទប់ស្កាត់ និងគ្រប់គ្រងជំងឺកូវីដ-១៩ ក្នុងព្រឹត្តិការណ៍សហគមន៍ ២០ កុម្ភៈ នៅខេត្តព្រះសីហនុ អោយបានទាន់ពេលវេលា និងមានប្រសិទ្ធភាពខ្ពស់ ។