• ភាសាខ្មែរ
  • English
សង្គ្រោះជីវិត​ ផ្លាស់ប្តូរផ្នត់គំនិត
អ៊ីម៉ែល​ កាកបាទក្រហមកម្ពុជា
វីដីអូ កាកបាទក្រហមកម្ពុជា
ក្រាំងមាសអក្សរសាស្ត្រសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន
Press Release May 8, 2018
1/1

សាខាកាកបាទក្រហមកម្ពុជាខេត្តកោះកុងទទួលថវិកាសមាជិកភាពពីកងរាជអាវុធហត្ថខេត្ត

នៅថ្ងៃព្រហស្បត្តិ ទី០១ ខែមេសា ឆ្នាំ២០២១ ឯកឧត្តម លី សារ៉េត អនុប្រធានគណៈកម្មាធិការសាខាកាកបាទក្រហមកម្ពុជាខេត្តកោះកុង និងក្រុមប្រតិបត្តិសាខា អញ្ជើញស្វាគមន៍ និងទទួលថវិកាសមាជិកភាពទ្រទ្រង់ឆ្នាំ២០២០ របស់កងរាជអាវុធហត្ថខេត្តកោះកុង ចំនួន ១,៥១៧,០០០រៀល (មួយលាន ប្រាំរយដប់ប្រាំពីរពាន់រៀលគត់) នៅទីស្នាក់ការសាខា ។ ក្នុងឱកាសនោះដែរ លោកវរសេនីយ៍ទោ ផន សុធន មេបញ្ជាការរងកងរាជអាវុធហត្ថខេត្តកោះកុង និងក្រុមការងារតំណាងអោយឧត្តមសេនីយ៍ត្រី ថុង ណារុង មេបញ្ជាការកងរាជអាវុធហត្ថ ខេត្តកោះកុង បានសម្តែងចំណាប់អារម្មណ៍ថា ដោយពិនិត្យឃើញអំពីការដឹកនាំដ៏ឈ្លាសវៃរបស់សម្តេចកិត្តិព្រឹទ្ធបណិ្ឌត ប៊ុន រ៉ានី ហ៊ុន សែន ប្រធានកាកបាទក្រហមកម្ពុជា និងដោយទទួលបានការអំពាវនាវពីលោកជំទាវ មិថុនា ភូថង ប្រធានគណៈកម្មាធិការសាខា ឯកឧត្តម ប៊ុន លើត ប្រធានកិត្តិយសាខា និងគណៈកម្មាធិការសាខាទាំងអស់ ថ្នាក់ដឹកនាំអង្គភាពរបស់លោក ព្រមទាំងមន្ត្រីបុគ្គលិកក្រោមឱវាទ បានស្ម័គ្រចិត្តគាំទ្រដល់ចលនាកាកបាទក្រហម និងចូលរួមបង់ថវិកាសមាជិកទ្រទ្រង់ដល់សាខាកាកបាទក្រហមកម្ពុជាខេត្តជារៀងរាល់ឆ្នាំ ។

ជាការឆ្លើយតប ឯកឧត្តម លី សារ៉េត អនុប្រធានគណៈកម្មាធិការសាខា មានប្រសាសន៍ថាការផ្តល់ជូនថវិកាសមាជិកភាព គឺជាការរួមចំណែកជាមួយវិស័យមនុស្សធម៌ ដែលបានបំពេញបេសកកម្មមនុស្សធម៌ប្រកបដោយប្រសិទ្ធភាពខ្ពស់ក្នុងការត្រៀមបង្ការ និងឆ្លើយតបគ្រួសាររងគ្រោះ គ្រួសារងាយរងគ្រោះផ្សេងៗ ក៏ដូចជាគ្រោះអគ្គីភ័យ ខ្យល់ព្យុះ ខ្យល់កន្ត្រាក់ ទឹកជំនន់ និងគ្រោះមហន្តរាយធម្មជាតិនានា ដែលទាំងនេះគឺជាវប្បធម៌ចែករំលែករបស់លោក ចំពោះជនងាយរងគ្រោះគ្រប់ប្រភេទ និងជាការបង្ហាញឲ្យឃើញពីការសាមគ្គីភាព ក្នុងការចូលរួមចែករំលែកអំពី សុខទុក្ខរបស់ប្រជាពលរដ្ឋ ក៏ការផ្តល់ជាអំណោយមនុស្សធម៌តាមរយៈកាកបាទក្រហមកម្ពុជា ជាពិសេស ក្នុងការចូលរួមចំណែកជាមួយរាជរដ្ឋាភិបាលកម្ពុជា ក្នុងការប្រយុទ្ធនឹងជំងឺកូវីដ-១៩ នៅកម្ពុជា ប្រកបដោយភាពជោគជ័យ ដែលអាចចាត់ទុកថាជាគំរូមួយសម្រាប់ពិភពលោក។

ឯកឧត្តម លី សារ៉េត អនុប្រធានគណៈកម្មាធិការសាខា សន្យាថានឹងប្រើប្រាស់ថវិកាទ្រទ្រង់នេះអោយសមស្របទៅតាមគោលការណ៍គ្រឹះទាំង៧ របស់កាកបាទក្រហមកម្ពុជា ។